ផ្ទះឈ្មោះ ហុក បើកល្បែងស៊ីសងខុសច្បាប់មិនខ្លាចអ្វីទាំងអស់ ខណៈសមត្ថកិច្ចក្នុងមូលដ្ឋានរក្សាភាពស្ងប់ស្ងៀម
ខេត្តកំពង់ចាម ៖ បន្ទាប់ពីមានការព្រមានធ្ងន់ៗរបស់ ប្រមុខរាជរដ្ឋាភិបាលឱ្យបិទជាស្ថាពរនូវល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ មហាជនសង្កេតឃើញថាគ្រប់រាជធានី-ខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា មានការថមថយច្រើនល្បែងស៊ីសងខុសច្បាប់នេះ។ ប៉ុន្តែតាមប្រភពរាយការណ៍ពីប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅក្នុងភូមិសាស្ត្រ ខេត្តកំពង់ចាម បានអោយដឹងថា ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធទូរទស្សន៍អនឡាញ ស្ងប់ស្ងាត់បានត្រឹមតែមួយរយៈពេលខ្លីតែប៉ុណ្ណោះឥឡូវនេះក៏ចាប់ដំណើរការលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ។ ប្រភពពីប្រជាពលរដ្ឋបានដឹងថា ជាក់ស្តែង បច្ចុប្បន្នល្បែងស៊ីសងខុសច្បាប់ជល់មាន់ តាមប្រព័ន្ធទូរទស្សន៍អនឡាញជាច្រើនកន្លែងស្ថិតនៅ ក្នុងស្រុកកំពង់សៀម ពិសេសផ្ទះរបស់ឈ្មោះ ហុក នៅភូមិវាលស្បូវ ឃុំអំពិល កំពុងបើកឱ្យក្រុមអ្នកញៀនល្បែងចូលលេងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋបានបន្តថា បើទោះបីជាមានការប្រព្រឹត្តនូវល្បែងស៊ីសងខុសច្បាប់ទាំងនេះក៏គេនៅតែសង្កេតឃើញថា អាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋានបានត្រឹមតែនាំគ្នារក្សាភាពស្ងៀមស្ងាត់មិនចាត់វិធានការបង្ក្រាបឡើយ សង្ស័យទុកជាឆ្នាំងបាយ។ ករណីនេះប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំណូមពរដល់លោកឧត្តមសេនីយ៍ទោ…