កំពង់ចាម៖ នៅថ្ងៃសៅរ៍១១កើតខែកត្តឹកឆ្នាំម្សាញ់ព.ស២៥៦៩ត្រូវថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៥នេះ លោក ថេង ឆេងលីម ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំព្រែកកក់នៃគណបក្សប្រជាជនកម្ពុជា បានដឹកនាំសមាជិក សមាជិកាក្រុមការងារថ្នាក់ខេត្ត ក្រុក្រុមការងារថ្នាក់មូលដ្ឋានឃុំ,ភូមិ ,យុវជនឃុំចុះជួបសំណេះសំណាលសាកសួរសុខទុក្ខសមាជិកគ្រួសារបក្សតាមខ្នងផ្ទះ ដែលជួបការលំបាកចំនួន១៥គ្រួសារ ស្ថិតនៅ ភូមិព្រះចំនួន៥គ្រួសារ ,ភូមិអណ្តូងពេជ្រចំនួន៥គ្រួសារ,ភូមិភ្នំអំពិលចំនួន៥គ្រួសារ។

ឆ្លៀតក្នុងឱកាសនោះដែរ លោក ថេង ឆេងលីម ក៏បានប្តេជ្ញាចិត្តថា ក្នុងនាមលោកជាប្រធានក្រុមការងារលោកនឹងពង្រឹងគោលនយោបាយរបស់គណបក្សឲ្យបានជ្រួតជ្រាប ក្តាប់ឲ្យបាននូវសតិអារម្មណ៍របស់សមាជិក ទទួលយកសំណើផ្សេងៗ ដែលសមាជិកកំពុងជួបការលំបាកឲ្យមានភាពប្រសើរឡើងថែមទៀតផងដែរ៕

You missed