Home » សន្តិសុខសង្គម

ទីតាំងល្បែងជល់មាន់និងឡូតូអនឡាញរបស់ បងបញ្ញា កំពុង តែបើកដំណើរការយ៉ាងគគ្រឹកគគ្រេងនៅស្រុកស្វាយជ្រុំ

  ខេត្តស្វាយរៀង ៖ ពលរដ្ឋរស់នៅភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ បានឱ្តដឹងថា ល្បែងស៊ីសងជល់មាន់និងឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញរបស់ ឈ្មោះ បញ្ញា កំពុងតែបើកដំណើរការឱ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងសប្បាយ ស្រែកហោកញ្រ្ជៀវត្រហឹងកងរំពង។ ទីតាំងល្បែងនេះនៅក្បែរសាលាបឋមសិក្សាក្រសាំងជ្រុំ និងជិតវត្តក្រសាំងជ្រុំស្ថិតនៅក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះកើតជាចម្ងល់ថា តើល្បែងស៊ីសងជល់មាន់និងឡូតូខុសច្បាប់អនឡាញ របស់ បងបញ្ញា មួយកន្លែងនេះហេតុអ្វីមិនដែលឃើញមានសមត្ថកិច្ចចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រួស ក៏ដូចជានគរបាលស្រុកស្វាយជ្រុំ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានមន្ទិលសង្ស័យថាតិចអស់លោកសមត្ថកិច្ចទាំងនោះបានលាបសក្ការៈពីបងបញ្ញា ទេដឹង? រឿងល្បែងស៊ីសងមាន់ជល់,ឡូតូ..អនឡាញនេះ ធ្វើឲ្យប្រជាពលរដ្ឋ ជំពាក់គេនិងត្រូវដោះបំណុល អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា,កកើតអារម្មណ៍មួម៉ៅ…

បនល្បែងខុសច្បាប់បញ្ជល់មាន់តាមទូរទស្សន៍អនឡាញក្រុមអក្សរ” V88 “កំពុងបើកលេងយ៉ាងអណាធិបតេយ្យ នៅស្រុកតំបែរ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបិតភ្នែកធ្វើគធ្វើថ្លង់ !

  ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ក្រុមបនល្បែងខុសច្បាប់មាន់ជល់អនឡាញក្រុមអក្សរ" V88 " កំពុងដំណើរការលេងយ៉ាងអាណាធិបតេយ្យនៅផ្ទះមួយកន្លែង ក្នុងភូមិ ជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំណែកសមត្ថកិច្ចមូលដ្ឋាន មាន អាវុធហត្ថស្រុក និង នគរបាលស្រុក រក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គួរពិនិត្យមើលនិងដាស់សតិអារម្មណ៍ទៅ លោកអធិការស្រុកតំបែរ ពិសេសលោកវរសេនីយ៍ត្រី ឡេង ស៊ាមគង់…

ពលរដ្ឋអះអាងថា លោកផ្កាយ២ អៀម រតនា ប្រធាននាយកដ្ឋានអធិការកិច្ច ស៊ីដាច់លុយ៦០ម៉ឺនដុល្លារ ពាក់ព័ន្ធករណីទិញលក់ដីនៅស្រុកគងពិសី!

(ភ្នំពេញ)៖ ពលរដ្ឋជាអ្នកលក់ដី កំពុងស្រែកដង្ហើយរកយុត្តិធម៌ ដោយអះអាងថា លោកឧត្តមសេនីយ៍ទោ អៀម រតនា អត្តលេខៈ ០៧៣៧៦ ប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ស៊ីដាច់លុយចំនួន៦០ម៉ឺនដុល្លារ..!!។ ខណៈខ្លួនបានប្ដឹងចូលតុលាការ ក្នុងនោះ តុលាការ ក៏បានចោទប្រកាន់លោក អៀម រតនា ពីបទ”រំលោភលើទំនុកចិត្ត”ផងដែរ ប៉ុន្តែជនត្រូវចោទរូបនេះ ពុំត្រូវបានចាប់ខ្លួនឡើយ!!។ -នេះបើយោងតាម ការរអះអាងពីតំណាងជនរងគ្រោះ.លិខិតបំភ្លឺ.លិខិតប្រគល់ទទួលប្រាក់.និងដីការបស់តំណាងអយ្យការ ស្ដីពីការចោទប្រកាន់លើឈ្មោះ អៀម រតនា ដែលផ្ញើមកកាន់”ដើមរាំង”។ -ករណីនេះ…

សង្ស័យឥទ្ធិពល លោក លឹម គ្របដណ្តប់លើសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរ ទើបបានហ៊ានបើកល្បែងស៊ីសងជល់មាន់និងអាប៉ោងយូគីយ៉ាងគគ្រឹកគគ្រែង?

  ខេត្តត្បូងឃ្មុំ ៖ ចាប់បើកៗហើយល្បែងស៊ីសងជល់មាន់និងអាប៉ោងយូគី ខ្នាតយក្សមួយកន្លែងដែលជារបស់លោក(លឹម) កំពុងតែបើកដំណើរការទទួលភ្ញៀវមកលេងយ៉ាងសប្បាយ ស្រែកហូរពេញចំការកៅស៊ូ ស្ថិតនៅក្នុងភូមិសង្គមមានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមិនមានការរំខានទៅដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានសោះឡើយ ប្រជាពលរដ្ឋកើតជាចម្ងល់ឆ្ងល់ថាល្បែងស៊ីសងជល់មាន់និងអាប៉ោង យូគីរបស់លោក(លឹម) មួយរូបនេះហេតុអ្វីមិនដែលឃើញមានសមត្ថកិច្ចរូបណាចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។ ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធររួមនិងសមត្ថកិច្ចមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវឹងភ្នែកងាប់ត្រចៀកស្ដូក មើលមិនឃើញស្ដាប់មិនឮ ! រីឯអ្នកចាញ់វិញប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុល អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា។ កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។ ព្រោះថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា…

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញរីកលូតលាស់ដូចផ្សិតសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប សង្ស័យខ្លាចបាត់ប្រយោជន៍នៅស្រុកបាភ្នំ !

  (ខេត្តព្រៃវែង) ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថាមានទីតាំងបនល្បែងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញ នៅ ផ្ទះលក់ចាប់ហួយនិងកាហ្វេដែលមានម្ចាស់ផ្ទះឈ្មោះ(សំណាង) ស្ថិតនៅភូមិ ត្រពាំងសាលាឃុំឈើកាច់ស្រុកបាភ្នំ កំពុងបើកលេងយ៉ាងកក់ក្ដៅបំផុតរីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានចុះទប់ស្កាត់និងបង្រ្កាបឡើយ មហាជនដាក់ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជាអ្នកបើកភ្លើងខៀវទើបអាចបើកលេងបានដោយរលូនបែបនេះ។ ប្រភពពីរនាក់លេងម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់មកអង្គភាពយើងថាតាំងពីម្ចាស់ផ្ទះអនុញ្ញាតឱ្យដាក់ល្បែងស៊ីសងអនឡាញនេះមកមិនដែលឃើញមានសមត្ថកិច្ចណាចុះមកណែនាំទប់ស្កាត់ឬបង្ក្រាបនោះទេពោលគឺលេងបានយ៉ាងរលូន។ ហើយគេសង្កេតឃើញថានាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកងធ្វើឲ្យបះពាល់ប្រជាពលរដ្ឋរស់នៅទីនោះខ្លាចមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម(ល)។ ហេតុនេះ បានពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញ ដោយក្រសួងមហាផ្ទៃ។…

នាយិកាសាលាបឋមសិក្សា១រូបនៅស្រុកភ្នំព្រឹកត្រូវបានយុវជនបែកថ្នាំម្នាក់លបចូលធ្វើឃាតដល់ក្នុងផ្ទះ

  ខេត្តបាត់ដំបង ៖ បុរសបែកថ្នាំម្នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកភ្នំព្រឹកចាប់ឃាត់ខ្លួន ក្រោយពីយកកាំបិតចាប់អារ.កនាយិកាសាលាបឋមសិក្សាម្នាក់បណ្ដាលឲ្យរងរបួសធ្ងន់ កាលពីវេលាម៉ោងជាង១២អាធ្រាត្រ ឈានចូលថ្ងៃទី២៤ ខែមីនា នៅភូមិក្រួសក្រហម ឃុំអូររំដូល ស្រុកភ្នំព្រឹក ខណៈដែលជនរងគ្រោះកំពុងអង្គុយលេងនៅក្រោមផ្ទះនៅឡើយ។   សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនដៃដល់នោះឈ្មោះ សាញ់ ចាន់ថន ហៅ ធិ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំខាងលើ (ជនបែកថ្នាំ)។ រីឯជនរងគ្រោះឈ្មោះ ក្រូច សុខមឿន អាយុ៥២ឆ្នាំ ជានាយិកាសាលបឋមសិក្សា«ក្រួសក្រហម» រស់នៅភូមិ…

កងរាជអាវុធហត្ថខេត្តកំពង់ចាមឃាត់ខ្លួនមនុស្សម្នាក់ សង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

  កំពង់ចាម ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពីលោកស្រី ឈួន សុភា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។ នៅវេលាម៉ោង១២.១០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ ២០២៤ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកបាធាយ និងស្រុកជើងព្រៃ ដឹកនាំដោយលោក វរសេនីយ៍ទោ ឆាយ រ៉ង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ចាម ទទួលការងារគ្រឿងញៀន បានចុះបង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន…

មេបនល្បែងស៊ីសងបញ្ជល់មាន់តាមអនឡាញខុសច្បាប់មួយក្រុមពិតជាមានខ្នងបង្អែកធំនៅក្នុងខេត្ត មែនឬ? ទើបបើកលេងយ៉ាងរំភើយ នៅសង្កាត់សំបួរមាសក្រុងកំពង់ចាម ខណៈសមត្ថកិច្ចមូលដ្ឋានរក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប

  ខេត្តកំពង់ចាម ៖ តារាងបាល់ទះមួយកន្លែងគ្មានយីហោ កំពុងតែបង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់ មាន់ជល់ តាមអនឡាញយ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់និងមិនហ៊ានបង្ក្រាប។ ទីតាំងខាងលើស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។ តាមប្រភពព័ត៌មានដែលទទួលបាន ទីតាំងខាងលើនេះបាន បើកដំណើរការទទួល អ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអណាធិបតេយ្យដោយមិនគោរពនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុច និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៦២ ស.ស.រ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នោះទេ គឺគ្មានឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្រ្កាបសោះឡើយ។ សកម្មភាពគគ្លើននេះ…

អ្នកប្រជានេសាទសាទរត្រេកអ និងផ្ដិតមេដៃប្ដឹងបន្ថែម ខណៈសមត្ថកិច្ចអនុវត្តដីកាឃាត់ខ្លួនមេចោរយួននៅបឹងទន្លេសាប

  ខេត្តពោធិ៍សាត់ ៖ ជនត្រូវចោទ(លួច)ជនជាតិវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចសហការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន ដោយឃាត់ខ្លួនបានកាលពីល្ងានម្សិលម៉ិញ ថ្ងៃសៅរ៍ ៣កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះផែបណ្ដែតលើផ្ទៃទឹកបឹងទន្លេសាប ស្ថិតនៅភូមិ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។  ការអនុវត្តជននេះប្រជានេសាទនៅលើផ្ទៃទឹកបឹងទន្លេសាបសាទរខ្លាំងណាស់ ព្រោះចោរយួននេះល្បីល្បាញ និងសាហាវ ប្រជានេសាទត្រូវបង់លុយឲ្យវា១ឆ្នាំពីដងទើបនេសាទបាន ។   ប្រភពរាយការណ៍បានឲ្យថា ចោរយួនបឹងទន្លេសាបរូបនេះ…

បែកធ្លាយថា៖ មានរោងចក្រចិនផលិតបារីខុសច្បាប់ដ៏ធំសម្បើមមួយកន្លែងកំពុងបើកកំណើរការយ៉ាងរលូនក្នុងក្រុងតាខ្មៅ!

ខេត្តកណ្តាល៖ ទីតាំងរោងចក្រផលិតបារីខុសច្បាប់មួយកន្លែងនេះ តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ជារបស់ជនជាតិចិន កំពុងតែបើកដំណើរការយ៉ាងមមារញឹកដោយគ្មានរំខានទៅដល់អាជ្ញាធរបន្តិចសោះឡើយ ខណៈដែលទីតាំងផលិតបារី មហាជនសង្ស័យថា គ្មានច្បាប់ការអនុញ្ញាតិអោយប្រកបអាជិវកម្មឡើយ។ រោងចក្រផលិតបារីសង្ស័យខុសច្បាប់មួយកន្លែង នេះស្ថិតនៅ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមការលើកឡើងពីប្រជាពលរដ្ឋ ទីតំាងផលិតបារី សង្ស័យគ្មានច្បាប់អនុញ្ញាតិ របស់ជនជាតិចិន ដែលមានផលប៉ះយ៉ាងខ្លាំងដល់ សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញ មហាជនសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធ ជួយត្រួតពិនិត្យមើលរោងចក្រមួយកន្លែងផងទាន។ ទោះជាយ៉ាងណា នេះជាការលើកឡើងរបស់មហាជន និងប្រភពដែលទទួលបាន យ៉ាងណាក្តីពាក់ព័ន្ធនឹងករណី ខាងលើនេះ អង្គភាពសារព័ត័មានយើងខ្ញុំនៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ចនៅឡើយទេ…