ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ក្រុមបនល្បែងខុសច្បាប់មាន់ជល់អនឡាញក្រុមអក្សរ” V88 ” កំពុងដំណើរការលេងយ៉ាងអាណាធិបតេយ្យនៅផ្ទះមួយកន្លែង ក្នុងភូមិ ជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំណែកសមត្ថកិច្ចមូលដ្ឋាន មាន អាវុធហត្ថស្រុក និង នគរបាលស្រុក រក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គួរពិនិត្យមើលនិងដាស់សតិអារម្មណ៍ទៅ លោកអធិការស្រុកតំបែរ ពិសេសលោកវរសេនីយ៍ត្រី ឡេង ស៊ាមគង់ មេប៉ុស្តិ៍ចុងជាចផងកុំព្រងើយកន្តើយយូពេក។

ចំណែកលោកវរសេនីយ៍ត្រី សុខ បូរិន មេPM ស្រុកតំបែរក៏កុំកន្ទេលធំបន្លំដេកដែរត្រូវមានឆន្ទះបង្រ្កាបបទល្មើសក្នុងដែនសមត្ថកិច្ចខ្លួនផងក្នុងនាមជាមន្រ្តីនគរបាលយុត្តិធម៌បម្រើរាស្ត្រ។

ឬមួយត្រូវដងត្រូវផ្លែជាមួយសមត្ថកិច្ចជំនាញអស់ហើយទើបគេហ៊ានបំពានច្បាប់យ៉ាងនេះ ?

ពាក់ព័ន្ធករណីនេះភ្ងាក់ងារយើងមិនទាន់អាចសុំការបំភ្លឺពីអ្នកពាក់ព័ន្ធបានទេព្រោះពុំទាន់មានលេខទំនាក់ទំនង។

ព័ត៌មានលំអិតពេលក្រោយ..!