ខេត្តកំពង់ចាម ៖ ភូមិ_ឃុំ មានសុវត្ថិភាព ត្រូវបានក្រុមល្បែងសុីសង យីហោ អាស៊ាន កំពុងដើរអុកឡុកបើកលេងតាមភូមិ_ស្រុក ក្នុងខេត្តកំពង់ចាម ចំណែកសមត្ថកិច្ចពាក់ព័ន្ធហាក់មើលរំលង ។

តាមសេចក្តីរាយការណ៍បានអោយដឹងថា ក្រុមល្បែងសុីសង យីហោ អាស៊ាន ដែលមានល្បែង យូគី និងឆ្នោត 90 លេខ កំពុងដើរពង្រាយដាក់ទីតាំង ក្នុងមូលដ្ឋានដល់ ជណ្តើរផ្ទះ ប្រជាពលរដ្ឋ ដោយខុសច្បាប់អនុញ្ញាត គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា(គ.ល.ក) ជាច្រើនកន្លែងក្នុងទឹកដី ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ជាក់ស្តែងអ្នករាយការណ៍បានបញ្ជាក់ថា ទីតាំងមួយកន្លែងកំពុងបើកដំណើរការលេងយ៉ាងអាណាធិបតេយ្យនៅភូមិកោះរការ ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ពាក់ព័ន្ធនិងករណីនេះភ្នាក់ងារយើង និងព្យាយាម សុំការពន្យល់ពីលោក អធិការស្រុកកំពង់សៀម ឯក ប៉ាន់ដន នៅពេលក្រោយទៀត ទោះបីមិនមានការឆ្លើយតបយ៉ាងណាក៏ដោយ ៕

 

You missed