Home » Archives for April 2025

ស្ដ្រីម្នាក់ឈឺពោះឆ្លងទន្លេតាមផ្លូវ នៅគល់ស្ពានអ្នកលឿន ត្រូវនគរបាលស្រុកពាមរក៍ ជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ!

(ព្រៃវែង)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុក នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានចុះអន្តរាគមន៍ធ្វើការជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេ តាមផ្លូវបានទារកម្នាក់ នៅវេលាម៉ោង ៤៖៤៥នាទីរសៀល ត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង។ ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើតនោះមានឈ្មោះ ឌី ចន្ធូ អាយុ២៨ឆ្នាំ មានមុខរបរជាមេផ្ទះ និងប្ដីឈ្មោះ ហឿន រ៉ាវី អាយុ៣៤ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកម្លាំងអន្តរាគមន៍…

ឯកឧត្តមឧកញ៉ា ជឹម សុខ អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីម៉ា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង!

(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងលោក ជឹម រតនៈ អគ្គនាយក រតនៈសឹង្ហ ឯ.ក បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីម៉ា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង ដែលស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ…

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធិបើកព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៥”

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី១២  ខែមេសា  ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធិបើកព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៥”សម្រាប់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ទីរួមខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម…

ពលរដ្ឋក្រីក្រខ្វះខាត ៣០គ្រួសារទទួលបានអំណោយសប្បុរសធម៌ពីរឯកឧត្តមឧកញ៉ាជឹមសុខនិងលោកជំទាវ!

ខេត្តព្រៃវែង៖ ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២រសៀល នៅគេហដ្ឋាន ឯកឧត្តម ឧកញ៉ា ជឹម សុខ សមាជិកក្រុមប្រឹក្សារខេត្តព្រៃវែង និងលោកជំទាវ សំ ចាន់ថា បានចែកអំណោយ ពលរដ្ឋក្រីក្រខ្វះខាតចំនួន ១៦គ្រួសារ និងគ្រួសារពលរដ្ឋទទួលមរណះភាពចំនួន ១៤គ្រួសារមកពីឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលក្នុងនោះ ពលរដ្ឋក្រីក្រខ្វះខាត…

You missed