ខេត្តព្រៃវែង៖ ថ្ងៃសុក្រ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង២រសៀល នៅគេហដ្ឋាន ឯកឧត្តម ឧកញ៉ា ជឹម សុខ សមាជិកក្រុមប្រឹក្សារខេត្តព្រៃវែង និងលោកជំទាវ សំ ចាន់ថា បានចែកអំណោយ ពលរដ្ឋក្រីក្រខ្វះខាតចំនួន ១៦គ្រួសារ និងគ្រួសារពលរដ្ឋទទួលមរណះភាពចំនួន ១៤គ្រួសារមកពីឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលក្នុងនោះ ពលរដ្ឋក្រីក្រខ្វះខាត ទទួលបាន អង្ករ ២៥kg ទឹកត្រី១យូ ទឹកសុីអុីវ ១យូ ថវិការ ៥មុឺនរៀលក្នុងមួយគ្រួសារ និងគ្រួសារពលរដ្ឋទទួលមរណះភាព ទទួលបាន អង្ករ ២៥kg. នឹងថវិការ មួយម៉ឺនរៀល ក្នុងមួយគ្រួសារ។

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ជាពិសេសលោក ជឹម រតន: អគ្គនាយកក្រុមហ៊ុន រតនៈសឹង្ហ ឯ.ក និងជាសមាជិកសភាពាណិជ្ជកម្មខេត្តព្រៃវែងផងដែរ។

គួរជម្រាបថា ឯកឧត្តមឧកញ៉ា ជឹម សុខ និងលោកជំទាវ សំ ចាន់ថា ជានិច្ចកាលលោកទាំងពីរតែងតែមានទឹកចិត្តសប្បុរសធម៌ចិត្តជាព្រះ ក្នុងការយកចិត្តទុកដាក់លើសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានជាពិសេស ពលរដ្ឋក្នុងខេត្តព្រៃវែង ដែលជួបការលំបាកខ្វះខាត។ ដើម្បីចូលរួមជួយដល់រាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍ប្រទេសកម្ពុជា៕ ស្វាស្វរ