Home » Archives for January 2024

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញរីកលូតលាស់ដូចផ្សិតសមត្ថកិច្ចពាក់ព័ន្ធកំពុង សប្បាយចិត្តក្នុងការប្រមូលផលប្រយោជន៍ ទើបមិនបង្ក្រាប.!

  (ខេត្តព្រៃវែង)÷ប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថា! មានទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញរបស់ឈ្មោះ(តា )និងទី.២.ឈ្មោះ( វ៉ា) កំពុងបើកលេងយ៉ាងកក់ក្ដៅ បំផុត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចុះទប់ស្កាត់ និងបង្រ្កាបឡើយ!សង្ស័យជាឆ្នាំង បាយទេដឹង ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវ ទើបអាចបើកលេងបានដោយរលូនបែបនេះ។ ប្រភពច្បាស់ការបានបន្តទៀតថា! ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញជាច្រើន កន្លែងក្នុងខេត្តព្រៃវែង ជាក់ស្ដែងស្ថិតក្នុង ភូមិក្រចាប់ទី 2 ឃុំព្រៃខ្លា ម្ចាស់ឈ្មោះ(វ៉ា)និង,ទី ,២ នៅតារាងបោះប៊ូល ដែលមានម្ចាស់ផ្ទះឈ្មោះ(តា) ស្ថិតនៅក្នុងឃុំស្វាយអន្ទរ…

ពលរដ្ឋស្នើរសុំឪ្យសមត្ថកិច្ចស្រុកបាទីជួយបង្ក្រាបល្បែងជល់មាន់តាមទូរទស្សន៏ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូR88ផង

ខេត្តតាកែវ ៖ ពលរដ្ឋរស់នៅស្រុកបាទីបានអោយដឹងថាល្បែងជល់មាន់តាមអនឡាញឬតាមទូរទស្សន៏ជ្រកក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុនR88កំពុងដើរដាក់ទីតាំងពាសពេញភូមិឃុំ នៃស្រុកបាទី ដោយមានចំនួនទីតាំងមិនក្រោម២០ទីតាំងនោះទេ។ ប្រភពពីពលរដ្ឋបានបន្តទៀតថា រាល់ទីតាំងដែលដាក់សម្រាប់អោយក្រុមញៀនល្បែង ទៅលេងភ្នាល់ដោយសុវត្តិភាព គឹត្រូវបង់លុយអោយក្រុមសមត្ថកិច្ចពីថ្នាក់លើដល់ថ្នាក់ក្រោម ដើម្បីជួយការពារកុំអោយរំខានដល់ក្រុមអ្នកលេង។   ប្រភពដដែលបានអោយដឹងទៀតថា ក្នុងមូលដ្ឋានស្រុកបាទីទាំងមូល គឺសុំពឹងលើលោក ឆាយ កែវមន្នី អធិការស្រុកជួយធ្វើការបង្ក្រាបផងទាន ដោយសារតែល្បែងមួយនេះធ្វើអោយរាស្រ្ត ធ្លាក់ខ្លួនក្រស្ទើតែគ្រប់ផ្ទះទៅហើយ។ ពលរដ្ឋបានបញ្ជាក់ទៀតថា ទីតាំងដាក់ល្បែងជល់មាន់អនឡាញខាងលើ បើមិនត្រូវដងត្រូវផ្លែគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធទេគឺមិនសុខទេ។   ពាក់ពន្ធ័ករណីខាងលើអង្គភាពយើង មិនអាចសុំការបំភ្លឺពីលោក ឆាយ កែវមន្នី អធិការនគរបាលស្រុកបាទីបានទេដោយ មិនទាន់មានលេខទូរសព្ទ័របស់លោក។ ចំណែកលោក…

ស្អែកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤” 

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកស្អែក ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤” ។  …

ប្រជាពលរដ្ឋសំណូមពរទៅសមត្ថកិច្ចជួយបង្ក្រាបទីតាំងលេងមាន់អនឡាញខុសច្បាប់នៅផ្ទះរបស់ម៉េងស៊្រុនផង

(ខេត្តកំពង់ចាម) ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថា! មានទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ ក្នុងស្រុកកំពង់សៀម កំពុងបើកលេងជាច្រើនកន្លែង  រីឯ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចុះទប់ស្កាត់ និងបង្រ្កាបឡើយ ! សង្ស័យជាឆ្នាំង បាយទេដឹង ? សកម្មភាពនេះធ្វើឲ្យមហាជន ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវ ទើបអាចបើកលេងបានដោយរលូនបែបនេះ។ ប្រភពច្បាស់ការណ៍ បានបន្តអោយដឹងថា ជាក់ស្ដែងទីតាំងដែលមានម្ចាស់ផ្ទះឈ្មោះ ម៉េងស៊្រុន ស្ថិតក្នុងភូមិ ទួលត្រាច ឃុំ ទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម…

គ្រឿងញៀនជិត២០០គីឡូក្រាម ត្រូវសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបនៅព្រំប្រទល់ខេត្តស្ទឹងត្រែង_ព្រះវិហារ ចំណែកជនសង្ស័យរត់គេចខ្លួន

  ស្ទឹងត្រែង_ព្រះវិហារ ៖ គ្រឿងញៀនជិត២០០គីឡូ ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន ពេលឧក្រឹដ្ឋជនដឹកជញ្ជូនតាមគោយន្តកន្រ្តៃក្បែរព្រំប្រទល់នៃខេត្តស្ទឹងត្រែង និងព្រះវិហារ ខណៈសមត្ថកិច្ចកំពុងតាមរកជនប្រព្រឹត្តបទល្មើស២នាក់ដែលរត់គេចខ្លួន។   បើតាមការឲ្យដឹងពីសមត្ថកិច្ចស្ថិតនៅក្នុងប្រតិបត្តិការនោះបានបង្ហើបឲ្យដឹងថា ៖ គ្រឿងញៀនដែលបង្រ្កាបបាននោះ ជាប្រភេទមេតំហ្វេតាមីន ទាំងមានចំនួន៦ការ៉ុង ស្មើនិង៦០កញ្ចប់ធំ ទម្ងន់១៥៩គីឡូ ។   គួររំលឹកថាកាលពីថ្ងៃទី៨មករា វេលាម៉ោង៤ជិតភ្លឺ កម្លាំងសមត្ថកិច្ចនៃមន្ទីប្រឆាំងគ្រឿងញៀន (ក៩) របស់ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចព្រំដែន កម្ពុជា-ឡាវ (BLO) រួមនិងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ចុះប្រតិបត្តិការរួមគ្នាក្នុងបង្រ្កាបបទល្មើសនេះ នៅចំណុចអូរអន្លង់ស្វាយ ក្នុងឃុំព្រះរំកិល…

មន្ត្រីនគរបាលទេសចរណ៍ខេត្តសៀមរាបផ្ដិតមេដៃ ស្នើសុំអគ្គស្នងការ ដកលោកវរសេនីយ៍ទោ ទី សុខឡែន ចេញពីតំណែង

ខេត្តសៀមរាប ៖ ក្រុមមន្ត្រី នគរបាលទេសចរណ៍បាននាំគ្នាប្ដឹងលោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ទៅ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសុំផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន ចេញពីប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប។ នេះបើតាមបណ្ដឹងដែលមានស្នាមមេដៃរបស់មន្ត្រីនគរបាល ដែលសារព័ត៌មានយើងទើបទទូលបាននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។ មូលហេតុនៃការប្តឹងមាន ៩ចំណុច ដោយបញ្ជាក់ថា  ៖ ដោយលោកវរសេនីយ៍ទោ ទី សុខឡែន…

ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹកជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៨-២០°C

  ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា ៖   ទ្រនុងនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបន្តគ្របដណ្តប់មកលើតំបន់ខ្ពង់រាបប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានមធ្យម។   ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤៖   ១-តំបន់វាលទំនាប ៖ សីតុណ្ហភាពអប្បបរមាពី២២-២៤°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៣-៥ម៉ែត្រ/វិនាទី។   ២-តំបន់ខ្ពង់រាប ៖ សីតុណ្ហភាពអប្បបរមាពី១៨-២៣°C…

អភិបាលក្រុងកែប និងនាយករដ្ឋបាលម្នាក់ទៀត ត្រូវអង្គភាពប្រឆាំងអំពើពុកលួយ ឃាត់ខ្លួន

ខេត្ត​កែប៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក ខេង យ័ន ដែលជាអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុងកែបម្នាក់ទៀត​ បន្ទាប់ពី​លោកបានបញ្ចប់កិច្ចប្រជុំមួយកាលពីព្រឹកមិញនេះ​ សង្ស័យ​ពាក់ព័ន្ធ​ករណី​ពុករលួយ​។ បើតាមការពីលោកឧត្តមសេនីយ៍ត្រី ប៉ូង សុខេង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋា​នខេត្តកែប​ បានឱ្យដឹងនៅរសៀលថ្ងៃទី២ ខែមករា​ ឆ្នាំ២០២៤នេះ​ថា៖​ ជុំវិញករណី​ឃាត់ខ្លួន​អភិបាលក្រុង​កែ​ប និងនាយករដ្ឋបាល​ខាងលេីនេះ​ គឺអាច​ពាក់ព័ន្ធ​ករណី​ពុករលួយ​។ លោកស្នងការ​រងរូបនេះ​ បានបន្ថែមថា​ ករណី​ខាងលើ​នេះ​ គឺ​មន្ត្រី​ ACU បានជិះ​រថយន្ត​ចំនួន​បីគ្រឿង​ មានដូចជា​ រថយន្ត​ហ្វ័ត​ ,រថយន្ត​ឡង់គ្រីស័រ​…