(ខេត្តព្រៃវែង)÷ប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថា! មានទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញរបស់ឈ្មោះ(តា )និងទី.២.ឈ្មោះ( វ៉ា) កំពុងបើកលេងយ៉ាងកក់ក្ដៅ បំផុត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចុះទប់ស្កាត់ និងបង្រ្កាបឡើយ!សង្ស័យជាឆ្នាំង បាយទេដឹង ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវ ទើបអាចបើកលេងបានដោយរលូនបែបនេះ។
ប្រភពច្បាស់ការបានបន្តទៀតថា! ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញជាច្រើន
កន្លែងក្នុងខេត្តព្រៃវែង ជាក់ស្ដែងស្ថិតក្នុង ភូមិក្រចាប់ទី 2 ឃុំព្រៃខ្លា ម្ចាស់ឈ្មោះ(វ៉ា)និង,ទី ,២ នៅតារាងបោះប៊ូល ដែលមានម្ចាស់ផ្ទះឈ្មោះ(តា) ស្ថិតនៅក្នុងឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង គេសង្កេតថាឃើញនាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកងធ្វើឲ្យបះពាល់ប្រជាពលរដ្ឋរស់នៅទីនោះខ្លាចមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម(ល)។
ហេតុនេះ បានពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញ ដោយក្រសួងមហាផ្ទៃ។គួរបញ្ជាក់ថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចេញវិធានការបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្រោយការរិះគន់។ ក្នុងនោះសម្ដេច ហ៊ុន សែន ក៏បានព្រមានដកតំណែងថ្នាក់ដឹកនាំមូលដ្ឋាន ដែលបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងកើតឡើងក្នុងតំបន់ផងដែរ។
ពាក់ព័ន្ធករណីល្បែងស៊ីសងខាងលើនៅថ្ងៃទី 27ខែ មករា ឆ្នាំ 2024 នេះ ភ្នាក់ងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោក (អ៊ុង ផាន) អធិការដ្ឋាននគរបាលស្វាយអន្ទរបានទេព្រោះខលមិនចូល។
រីឯលោកមេប៉ុស្តិ៍ព្រៃខ្លា ភ្នាក់ងារសារព័ត៌មានយើងបានរាយការណ៍ជូនលោកដែរប៉ុន្តែលោកបាននិយាយតាមទូរស័ព្ទថាឲ្យអ្នកសារព័ត៌មានយើងថតកាតមក ដើម្បីគាត់ផ្ញើទៅឲ្យគេហើយគាត់បានបន្តទៀតថាចាំឱ្យគេទាក់ទងមកវិញ។
ដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរ ទៅដល់លោក (សួន សុម៉ាលីន) អភិបាលនៃគណៈអភិបាលខេត្ត និងលោក (ឈឿន ប៊ុនឆ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសូមមានវិធានការ ដាក់កម្លាំងចុះបង្ក្រាប ល្បែងស៊ីសងខាងលើនេះផងទាន ចៀសវាងប្រជាពលរដ្ឋដាក់ការសង្ស័យថាសមត្ថកិច្ច និងម្ចាស់បនល្បែងត្រូវដកត្រូវផ្លែគ្នា៕