Home » Archives for May 2025

ក្រុមអ្នកបើកល្បែងស៊ីសងអនឡាញខុសច្បាប់កំពុងតែបង្ករភាពអាណាធិបតេយ្យនៅស្រុកតំបែរ(មានរូបវីដេអូ)

  ខេត្តត្បូងឃ្មុំ ៖ មានការរាយការណ៍ពីប្រជាពលរដ្ឋនិង អ្នកសារព័ត៌មានកាលពីថ្ងៃទី ២៧ខែឧសភាឆ្នាំ ២០២៥ មកថា មានមាន់ជល់តាមអនឡាញនៅភូមិ ជីភ្លូស ឃុំតំបែរ  ស្រុក តំបែរ ត្បូងឃ្មុំ។ ប្រជាពលរដ្ឋនៅភូមិ ជីភ្លូស ឃុំ តំបែរ  ស្រុក តំបែរ  បានឱ្យដឹងថា មាន់ជល់តាមកញ្ចក់ទូរទស្សន៍អនឡាញជាល្បែងស៊ីសងខុសច្បាប់នៅទីតាំងមួយកន្លែងដែលទង្វើបែបនេះធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ចំពោះអាជ្ញាធរមានសមត្ថកិច្ចជាខ្លាំង។ បើតាមសេចក្តីរាយការណ៍បានបន្ថែមពីប្រជាពលរដ្ឋទៀតថា នៅក្នុងទីតាំងខាងលើ គឺសម្បូរអ្នកលេងល្បែងស៊ីសងតាមអ៊ីនធឺណិតច្រើន។ សមត្ថកិច្ចផ្សេងៗដូចជាកងរាជអាវុធហត្ថ ឬកម្លាំងនគរបាលមូលដ្ឋានបានដឹងអំពីទីតាំងខាងលើនេះដែរឬទេ។ ពលរដ្ឋនិងមហាជនជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង  ចំពោះសុខទុក្ខរបស់ពួកគាត់ ខណៈល្បែងស៊ីសងខុសច្បាប់…

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញរីកលូតលាស់ដូចផ្សិតសមត្ថកិច្ចពាក់ព័ន្ធរក្សាភាពស្ងៀមស្ងាត់មិនចុះបង្ក្រាប សង្ស័យខ្លាចបាត់ប្រយោជន៍នៅស្រុកបាភ្នំ !

  (ខេត្តព្រៃវែង) ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថាមានទីតាំងបនល្បែងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញ នៅ ផ្ទះលក់ចាប់ហួយនិងកាហ្វេដែលមានម្ចាស់ផ្ទះឈ្មោះ(សំណាង) ស្ថិតនៅភូមិ ត្រពាំងសាលាឃុំឈើកាច់ស្រុកបាភ្នំ កំពុងបើកលេងយ៉ាងកក់ក្ដៅបំផុតរីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានចុះទប់ស្កាត់និងបង្រ្កាបឡើយ មហាជនដាក់ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជាអ្នកបើកភ្លើងខៀវទើបអាចបើកលេងបានដោយរលូនបែបនេះ។ ប្រភពពីរនាក់លេងម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់មកអង្គភាពយើងថាតាំងពីម្ចាស់ផ្ទះអនុញ្ញាតឱ្យដាក់ល្បែងស៊ីសងអនឡាញនេះមកមិនដែលឃើញមានសមត្ថកិច្ចណាចុះមកណែនាំទប់ស្កាត់ឬបង្ក្រាបនោះទេពោលគឺលេងបានយ៉ាងរលូន។ ហើយគេសង្កេតឃើញថានាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកងធ្វើឲ្យបះពាល់ប្រជាពលរដ្ឋរស់នៅទីនោះខ្លាចមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម(ល)។ ហេតុនេះ បានពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញ ដោយក្រសួងមហាផ្ទៃ។…

អភិបាលខេត្តកំពង់ចាម អះអាងថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ

  ខេត្តកំពង់ចាម​៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ បានរួមចំណែកបង្កើនចំណូលរបស់ប្រជាជន ខេត្តកំពង់ចាមប្រចាំឆ្នាំ(GDP) ក្នុងម្នាក់ៗ ចំនួន២.៤៧៨ ដុល្លារ។​ ថ្លែងបែបនេះ​ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ«រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែល​បាន​ធ្វើ​ឡើង​ នាព្រឹកថ្ងៃទី​១​ ឧសភា​ ២០២៥​ ​នៅ​ក្រុមហ៊ុន…

You missed