(ខេត្តព្រៃវែង) ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថាមានទីតាំងបនល្បែងជល់មាន់ខុសច្បាប់តាមប្រព័ន្ធអនឡាញ នៅ ផ្ទះលក់ចាប់ហួយនិងកាហ្វេដែលមានម្ចាស់ផ្ទះឈ្មោះ(សំណាង) ស្ថិតនៅភូមិ ត្រពាំងសាលាឃុំឈើកាច់ស្រុកបាភ្នំ កំពុងបើកលេងយ៉ាងកក់ក្ដៅបំផុតរីឯអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនហ៊ានចុះទប់ស្កាត់និងបង្រ្កាបឡើយ មហាជនដាក់ការសង្ស័យថាអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជាអ្នកបើកភ្លើងខៀវទើបអាចបើកលេងបានដោយរលូនបែបនេះ។

ប្រភពពីរនាក់លេងម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់មកអង្គភាពយើងថាតាំងពីម្ចាស់ផ្ទះអនុញ្ញាតឱ្យដាក់ល្បែងស៊ីសងអនឡាញនេះមកមិនដែលឃើញមានសមត្ថកិច្ចណាចុះមកណែនាំទប់ស្កាត់ឬបង្ក្រាបនោះទេពោលគឺលេងបានយ៉ាងរលូន។

ហើយគេសង្កេតឃើញថានាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកងធ្វើឲ្យបះពាល់ប្រជាពលរដ្ឋរស់នៅទីនោះខ្លាចមាន អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាជាដើម(ល)។
ហេតុនេះ បានពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ.ឃុំ.មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញ ដោយក្រសួងមហាផ្ទៃ។

គួរបញ្ជាក់ថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានចេញវិធានការបញ្ជាឱ្យអភិបាលរាជធានី-ខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ក្នុងមូលដ្ឋាន ចុះបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ក្រោយការរិះគន់។
ក្នុងនោះសម្ដេច ហ៊ុន សែន ក៏បានព្រមានដកតំណែងថ្នាក់ដឹកនាំមូលដ្ឋាន ដែលបណ្ដែតបណ្ដោយឱ្យមានល្បែងស៊ីសងកើតឡើងក្នុងតំបន់ផងដែរ។

ពាក់ព័ន្ធករណីល្បែងស៊ីសងខាងលើនេះភ្នាក់ងារយើងបានរាយការណ៍ជូនលោកមេប៉ុស្តិ៍ បានប្រាប់តាមរយៈទូរស័ព្ទថាលោកមិនដឹងទេ។

រីឯលោក មុំ សារុំ អធិការស្រុកបាភ្នំ បានឱ្យភ្នាក់ងារសារព័ត៌មានយើងដឹងតាមទូរស័ព្ទថារឿងករណីល្បែងស៊ីសងអនឡាចនេះលោកមិនដឹងដែរចាំឱ្យប៉ុស្តិ៍ចុះទៅមើល។

ដូច្នេះហើយប្រជាពលរដ្ឋសូមសំណូមពរ ទៅដល់លោក (សួន សុម៉ាលីន) អភិបាលនៃគណៈអភិបាលខេត្ត និងលោក (ឈឿន ប៊ុនឆ ស្នងការដ្ឋាននគរបាលខេត្តព្រៃវែងសូមមានវិធានការ ដាក់កម្លាំងចុះបង្ក្រាប ល្បែងស៊ីសងខាងលើនេះផងទាន ចៀសវាងប្រជាពលរដ្ឋដាក់ការសង្ស័យថាសមត្ថកិច្ច និងម្ចាស់បនល្បែងត្រូវដកត្រូវផ្លែគ្នា។

អង្គភាពយើងរង់ចាំការបកស្រាយបំភ្លឺពីសាមុី ពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕

You missed