Home » ពត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អះអាងថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ

  ខេត្តកំពង់ចាម​៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ បានរួមចំណែកបង្កើនចំណូលរបស់ប្រជាជន ខេត្តកំពង់ចាមប្រចាំឆ្នាំ(GDP) ក្នុងម្នាក់ៗ ចំនួន២.៤៧៨ ដុល្លារ។​ ថ្លែងបែបនេះ​ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ«រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែល​បាន​ធ្វើ​ឡើង​ នាព្រឹកថ្ងៃទី​១​ ឧសភា​ ២០២៥​ ​នៅ​ក្រុមហ៊ុន…

ឯកឧត្តមឧកញ៉ា ជឹម សុខ អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីម៉ា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង!

(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងលោក ជឹម រតនៈ អគ្គនាយក រតនៈសឹង្ហ ឯ.ក បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីម៉ា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង ដែលស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ…

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធិបើកព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៥”

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី១២  ខែមេសា  ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធិបើកព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៥”សម្រាប់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ទីរួមខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម…

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ! 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ។ ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហាបវរធិបតី៖  

សម្តេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ!

(ភ្នំពេញ)៖ ក្នុងឱកាសដ៏វិសេសវិសាលប្រកបដោយសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុរបស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលនឹងចូលមកដល់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សូមសម្ដែងនូវមនោសញ្ចេតនាគោរព ប្រកបដោយកត្តញ្ញុតាធម៌ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុត និងសូមគោរពជូនពរជ័យសិរីមង្គលដ៏មហាប្រសើរ ជូនចំពោះ សម្តេចពិជ័យសេនា សូមប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ។ សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់ថា «ក្នុងឱកាសដ៏ឧត្ដុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់សម្តេចពិជ័យសេនា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា…

ឯកឧត្តម ឈឺន ច័ន្ទរ៉ា ផ្ញើសារថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សា នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ!

(ភ្នំពេញ)៖ ឯកឧត្តម ឈឺន ច័ន្ទរ៉ា ទីប្រឹក្សារាជរដ្ឋាភិបាល សូមក្រាបបង្គំទូលថ្វាយ និងសូមបរមរាជានុញ្ញាតសម្តែងនូវអំណរសាទរ រំភើបរីករាយយ៉ាងក្រៃលែង ប្រកបដោយកតញ្ញុតាធម៌ ដ៏ស្មោះស្ម័គ្របំផុតថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសដ៏មហាមង្គលាភិរម្យថ្លៃថ្លា នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិគម្រប់២០ព្រះវស្សា ដែលប្រព្រឹត្តទៅនៅ ថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា…

សមកិច្ចចម្រុះស្រុកម៉ាឡៃបើកយុទ្ធនាការ ដកដុតបំផ្លាញចោលដើមក្រធុមមានសារធាតុញៀន

  ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្រឡៅបានចុះស្រង់ដើមក្រធុម នៅក្នុងឃុំអូរស្រឡៅមានចំនួន១៣ដើមៈភូមិឈើទាលចំនួន៧ដើម ភូមិចាន់គីរីចំនួន ៥ដើម។ បើតាមការសាកសួររបស់មន្ត្រីដែលបានសួរនាំដល់អ្នកប្រើប្រាស់ស្លឹកក្រធុមនេះគីមានសារធាតុញៀន ក្នុងនោះអ្នកប្រើប្រាស់ទឹកវាគេអាចយកទៅលាយជាមួយភេសជ្ជៈផ្សេង ដើម្បីលាយគ្នារួចបរិភោគ ហើយការបរិភោគទឹកខាងលើនេះគឺបំបាត់ការងងុយដេក ប្រើពេលធ្វើការយូរ ធ្វើការបានច្រើន ដែលបុគ្គលប្រើប្រាស់កេងកម្លាំងពលកម្មកម្មករចូលចិត្តប្រើដើម្បីបំពេញការងារលើកដាក់លីសែងជាដើម។ ការបើកយុទ្ធនាការនេះ អភិបាលស្រុកម៉ាឡៃលោកស្វាយ ជាបានណែនាំកុំឱ្យពលរដ្ឋដាំដុះដើមក្រធុមទៀត ចៀសវាងជាអំពើខុសច្បាប់ព្រោះដើមក្រធុមនេះវាស្រដៀងទៅនឹងដើមកញ្ឆា។ក្រោយពីដកបំផ្លាញ់ដើមក្រធុម(ភាសាថៃ)គណៈបញ្ជាការឯកភាពបានដុតកម្ទេចចោល។ សូមរំលឹកថា អភិបាលក្រុងប៉ោយប៉ែតលោកគាត ហ៊ុល កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤បានចាត់តាំងអោយមន្រ្តីការិយាល័យអប់រំក្រុងចុះពិនិត្យ និងណែនាំដល់លោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៅតាមសាលា(កំរងអូរឬស្សី) ដើម្បីពង្រឹងបន្ថែមអំពីសុវត្ថិភាពចំណីអាហារតាមសាលា…

ចៅហ្វាយខេត្តមណ្ឌលគិរី ស្នើសុំដកតំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីចេញ

  ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរី  បានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើសុំសម្រួលភារកិច្ច លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថាន ក្រោយកើតមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃណាមលៀរ ។ នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី គោរពជូនទៅ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា យោងស្មារតីកិច្ចប្រជុំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានអនុសាសន៍ ណែនាំ៧ចំណុច នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់…

ឈ្មួញកំពុងជីកកកាយយកអាចម៍ដីលក់នៅតំបន់ព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ

  ខេត្តកំពង់ចាម ៖ សកម្មភាពជីកកាយយកអាចម៍ដីលក់បានកំពុងកើត មានយ៉ាងគគ្រឹកគគ្រេងពីក្រុមឈ្មួញ ស្របពេលដែលអាជ្ញាធរហាក់ដូចជាធ្វើមិនដឹងមិនឮ ឬឃុបឃិតជាមួយពួកឈ្មួញក្នុងផលប្រយោជន៍ណាមួយ។ គេមិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យពីបទ ដ្ឋានបច្ចេកទេសក្នុងការជីកកកាយយកអាចម៍ដីនៅតំបន់ខាងលើនោះឡើយ។ ប្រភពព័ត៌មានឲ្យដឹងថា ក្រុមឈ្មួញគ្រឿងចក្រកាយអាចម៍ដីលក់មានពីរក្រុម ដែលកំពុងធ្វើសកម្មភាពកាយគាស់ដីព្រៃលិចទឹក នៅខាងក្រោយ ភូមិព្រែកជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពលរដ្ឋអ្នកភូមិនៅឃុំព្រែករំដេងបានដឹងអំពីសកម្មភាព នៃការជីកកកាយយកអាចម៍ដីលក់ ជាមួយរថយន្តច្រើនគ្រឿងទាំងនោះដែរ ប៉ុន្តែមិនដឹងថា តើពួកអ្នកជីកយកអាចម៍ដីទាំងនោះមានច្បាប់អនុញ្ញាតដែរឬក៏យ៉ាងណានោះទេ។យ៉ាងណា ក៏ដោយអ្នកភូមិប្រាប់ថា ក្រុមអ្នកជីកដីទាំង នោះមើលទៅដូចជាអាណាធិបតេយ្យខ្លាំងណាស់ ដោយមិនមានឃើញសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យនោះទេ។ រណ្ដៅដីត្រូវគេប៉ាន់ស្មានថា មានជម្រៅជាង២ម៉ែត្រ និងមានរថយន្តជិត២០គ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដីបន្តកន្ទុយគ្នាយកទៅចាក់បំពេញកន្លែងផ្សេងៗនៅ ក្នុងមូលដ្ឋានក្បែរៗនោះ។…

You missed