ព្រៃវែង៖ ស្រុកព្រះស្ដេច ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូនៃរដ្ឋបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សំរិត ព្រី វីរកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ នៅសមរភូមិភ្នំទ្រព្យ ខេត្តព្រះវិហារ ពិធីបុណ្យសពលោកអនុសេនីយ៍ត្រី សំរិត ព្រី ប្រារព្ធធ្វើនៅភូមិកគោ ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ូ វណ្ណា និងឯកឧត្តម សួន សុម៉ាលីន ក៏បាននាំយកថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ចំនួន ៨០លានរៀល និងថវិការបស់សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ និងថវិកាខ្ញុំ និងក្រុមគ្រួសារ ចំនួន ១៤លានរៀល និង ២ ២០០ដុល្លារ ប្រគល់ជូនក្រុមគ្រួសារនៃសពផងដែរ។
សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកអនុសេនីយ៍ត្រី សំរិត ព្រី វីរកងទ័ពជួរមុខកម្ពុជា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ស្វាសរ