បនល្បែងខុសច្បាប់បញ្ជល់មាន់តាមទូរទស្សន៍អនឡាញក្រុមអក្សរ” V88 “កំពុងបើកលេងយ៉ាងអណាធិបតេយ្យ នៅស្រុកតំបែរ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបិតភ្នែកធ្វើគធ្វើថ្លង់ !
ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ក្រុមបនល្បែងខុសច្បាប់មាន់ជល់អនឡាញក្រុមអក្សរ" V88 " កំពុងដំណើរការលេងយ៉ាងអាណាធិបតេយ្យនៅផ្ទះមួយកន្លែង ក្នុងភូមិ ជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំណែកសមត្ថកិច្ចមូលដ្ឋាន មាន អាវុធហត្ថស្រុក និង នគរបាលស្រុក រក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គួរពិនិត្យមើលនិងដាស់សតិអារម្មណ៍ទៅ លោកអធិការស្រុកតំបែរ ពិសេសលោកវរសេនីយ៍ត្រី ឡេង ស៊ាមគង់…