លោក ម៉ៅ ហាជី រងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម , ក្រសួងវប្បធម៌ឱ្យដកបទចម្រៀងចេញ ឲ្យសុំទោសជាសាធារណៈ និងចេញលិខិតព្រមាន
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ឱ្យតារាចម្រៀង ម៉ៅ ហាជី លុបបទចម្រៀងដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix និងត្រូវសុំទោសជាសាធារណៈ និងចេញលិខិតព្រមានថែមទៀត ។ ថ្លែងប្រាប់សារព័ត៌មាន លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានឲ្យគាត់ដកបទចម្រៀងចេញ និងឲ្យសុំទោសជាសាធារណៈ។ យើងក៏នឹងធ្វើលិខិតព្រមានផងដែរ»។ សូមបញ្ជាក់ថា…