ស្ដ្រីម្នាក់ឈឺពោះឆ្លងទន្លេតាមផ្លូវ នៅគល់ស្ពានអ្នកលឿន ត្រូវនគរបាលស្រុកពាមរក៍ ជួយសង្គ្រោះបញ្ជូនទៅមន្ទីរពេទ្យ!
(ព្រៃវែង)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកពាមរក៍ ដឹកនាំដោយលោកវរសេនីយ៍ឯក សេង ពន្លក អធិការនគរបាលស្រុក នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ បានចុះអន្តរាគមន៍ធ្វើការជួយសង្គ្រោះស្ត្រីមានផ្ទៃពោះឆ្លងទន្លេ តាមផ្លូវបានទារកម្នាក់ នៅវេលាម៉ោង ៤៖៤៥នាទីរសៀល ត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើត ក្នុងភូមិសាស្ត្រស្រុកពាមរក៍ ខេត្តព្រៃវែង។ ស្ត្រីដែលមានផ្ទៃពោះឆ្លងទន្លេនៅត្រង់ចំណុចគល់ស្ពានអ្នកលឿងត្រើយខាងកើតនោះមានឈ្មោះ ឌី ចន្ធូ អាយុ២៨ឆ្នាំ មានមុខរបរជាមេផ្ទះ និងប្ដីឈ្មោះ ហឿន រ៉ាវី អាយុ៣៤ឆ្នាំ មុខរបរជាកម្មករ មានទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល ត្រូវបានកម្លាំងអន្តរាគមន៍…