កំពង់ចាម៖ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផលបានចំនួនសរុប ០៣ករណី ស្រុក កងមាស ចំនួន០២ ករណី និង ស្រុកព្រៃឈរ ចំនួន០១ ក្នុងរដូវបិទនេសាទ ។
ខណ្ឌរដ្ឋបាលជលផលកំពង់ចាម បានសហការជាមួយអាជ្ញាធរស្រុកកងមាស កម្លាំងកងរាជអាវុធហត្ថស្រុកព្រៃឈរ និងសហគមន៍នេសាទសាមគ្គីឃុំមៀន ដោយមានការសម្របសម្រួលពីឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដោយចុះបង្រ្កាបបទល្មើសបានចំនួន ០៣ទីតាំង នៅចំណុចតាឡាំង ឃុំមៀន ស្រុកព្រៃឈរ,ចំណុចវាលឆ និងចំណុចព្រែកស្រ៊ុន ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម។
វត្ថុតាងដែលរឹបអូសបានរួមមាន ឧបករណ៍លូស្បៃមុងសរុប ២៥មាត់ របាំងស្បៃមុងប្រវែង ៧៦០ម៉ែត្រ , បង្គោលចម្រឹងចំនួន ៣៩០ដើម , ចាក់លែងកូនត្រីចម្រុះទម្ងន់សរុប ១៧០គីឡូក្រាម ចូលក្នុងបឹងធម្មវិញ៕