លោក ទ្រី អាងអំណាចអ្វីបានហ៊ានបើកសង្វៀនបញ្ជល់មាន់និងវង់អាប៉ោង ដោយមិនខ្លាចសមត្ថកិច្ចខេត្តត្បូងឃ្មុំ?
ខេត្តត្បូងឃ្មុំ ៖ ស្តេចក្រាញ់ ឈ្មោះ ទ្រី ដែលជាមេវង់ល្បែងបញ្ជល់មាន់ល្បីឈ្មោះប្រចាំ ខេត្តត្បូងឃ្មុំ បានចាប់ផ្តើមបើកដំណើការទៀតហើយ ដោយគៀងគរក្រុមអ្នកញៀនល្បែងអោយមកលេងកាន់តែច្រើនជាងមុន។ សកម្មភាពគឃ្លើនបែបនេះទំនងម្ចាស់សង្វៀនជល់មាន់រូបនេះ កំពុងសាកល្បងសមត្ថភាពអនុវត្តន៍ច្បាប់របស់់់លោក ចិន នី ស្នងការខេត្តត្បូងឃ្មុំ ដែលទើបចូលកាន់តំណែងថ្មីឬយ៉ាងណា? សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា ក្នុងភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ឃើញក្រុមអ្នកញៀនល្បែងបានប្រមូលផ្តុំគ្នាជួបជុំលេងល្បែង ជល់មាន់ និងអាប៉ោង ខុសច្បាប់ នៅក្នុងចំការស្វាយកែវរមៀតមួមួយកន្លែង យ៉ាងអនាធិបតេយ្យ។ ប្រជាពលរដ្ឋឲ្យដឹងថា ម្ចាស់សង្វៀនបញ្ជល់មាន់ខុសច្បាប់នេះ ឈ្មោះលោកទ្រី មានអំណាចខ្លាំងណាស់…