រាជធានីភ្នំពេញ ៖ កំលាំងប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ បានចុះទៅបង្ក្រាបឆ្នោតឡូយីហោ BL2222 ដែលអាជ្ញាធរហាមឃាត់។
ករណីនេះធ្វើឡើងវេលាម៉ោង ១៦និង០០នាទីថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២៤ នៅចំណុចតារាងបាល់ទះថ្មី ផ្លូវបេតុង ក្រុមទី៣ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
សេចក្តីរាយការណ៍បានអោយដឹងថា ក្រោយពីទទួលបានពត៌មានថាចំណុចខាងលើមានដាក់ឆ្នោតឡូតូ លោក មូល វីរះ ប្រធានគណះបញ្ជាការឯកភាពសង្កាត់បានបញ្ជាអោយកំលាំងចុះទៅបង្ក្រាប។
ដឹកនាំដោយលោក វរសេនីយ៍ត្រី តូច គឹមសុង នាយប៉ុស្តិ៍ ពេលកំលាំងចុះទៅដល់ទីតាំងខាងលើពុំមានមនុស្សលេងទេ ដោយតារាងបាល់នេះទើបធ្វើថ្មី បើកសាកល្បងពុំទាន់មានអ្នកមកលេងហើយឆ្នោតឡូតូក៏ពុំមានមនុស្សលេងដែរគឺមានតែសម្ភារះ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក៏បានធ្វើកំណត់ហេតុចាប់យកសម្ភារះដែលមានកុំព្យុទ័រចំនួនពីរគ្រឿងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ។
បច្ចុប្បន្នជនវត្ថុតាងបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕