ខេត្តត្បូងឃ្មុំ ៖ មានការរាយការណ៍ពីប្រជាពលរដ្ឋនិង អ្នកសារព័ត៌មានកាលពីថ្ងៃទី ២៧ខែឧសភាឆ្នាំ ២០២៥ មកថា មានមាន់ជល់តាមអនឡាញនៅភូមិ ជីភ្លូស ឃុំតំបែរ ស្រុក តំបែរ ត្បូងឃ្មុំ។
ប្រជាពលរដ្ឋនៅភូមិ ជីភ្លូស ឃុំ តំបែរ ស្រុក តំបែរ បានឱ្យដឹងថា មាន់ជល់តាមកញ្ចក់ទូរទស្សន៍អនឡាញជាល្បែងស៊ីសងខុសច្បាប់នៅទីតាំងមួយកន្លែងដែលទង្វើបែបនេះធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ចំពោះអាជ្ញាធរមានសមត្ថកិច្ចជាខ្លាំង។
បើតាមសេចក្តីរាយការណ៍បានបន្ថែមពីប្រជាពលរដ្ឋទៀតថា នៅក្នុងទីតាំងខាងលើ គឺសម្បូរអ្នកលេងល្បែងស៊ីសងតាមអ៊ីនធឺណិតច្រើន។
សមត្ថកិច្ចផ្សេងៗដូចជាកងរាជអាវុធហត្ថ ឬកម្លាំងនគរបាលមូលដ្ឋានបានដឹងអំពីទីតាំងខាងលើនេះដែរឬទេ។
ពលរដ្ឋនិងមហាជនជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសុខទុក្ខរបស់ពួកគាត់ ខណៈល្បែងស៊ីសងខុសច្បាប់ កំពុងតែបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដែលជាហេតុនាំឲ្យមានភាពអសន្តិសុខកើតឡើងដូចជា ករណីលួច ឆក់ ប្លន់ អំពើហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងទៀតគឺផ្ដើមចេញពីល្បែងស៊ីសងនេះឯង។
ប្រជាពលរដ្ឋនិងមហាជនស្នើសុំអោយ លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត និង ឯកឧត្តមអភិបាលខេត្ត មើលមន្រ្តីក្រោមឱវាទរបស់ខ្លួនផង ដែលបណ្ដែតបណ្ដោយអោយក្រុមអ្នកបើកល្បែងខុសច្បាប់ បង្កភាពអាណាធិបតេយ្យក្នុងដែនគ្រប់គ្រងរបស់ខ្លួន សុំឱ្យមានចំណាត់ការទៅលើក្រុមល្បែងស៊ីសងខុសច្បាប់នេះផងដែរ។
ជុំវិញករណីបទល្មើសបនល្បែងស៊ីសងខាងលើ អង្គភាពសារព័ត៌មានយើងនៅមិនទាន់អាចសុំការស្រាយបំភ្លឺណាមួយ ពីសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេ ព្រោះទំនាក់ទំនងមិនបាន ដូច្នេះអង្គភាពសារព័ត៌មានយើង រងចាំការបកស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕