ខេត្តកំពង់ចាម៖ តាមសេចក្តីរាយការណ៍បានអោយដឹងថា ក្រុមល្បែងសុីសង យីហោ អាស៊ាន ដែលមានល្បែង យូគី និងឆ្នោត 90 លេខ កំពុងដើរពង្រាយដាក់ទីតាំង ក្នុងមូលដ្ឋានដល់ខ្នងផ្ទះប្រជាពលរដ្ឋដោយខុសច្បាប់អនុញ្ញាត ជាច្រើនកន្លែងក្នុងទឹកដីខេត្តកំពង់ចាម ។

ជាក់ស្តែងអ្នករាយការណ៍បានបញ្ជាក់ថា ទីតាំងមួយកន្លែងកំពុងបើកដំណើរការលេងយ៉ាងអាណាធិបតេយ្យ ដែលមានម្ចាស់ផ្ទះឈ្មោះ ចែ ផល នៅភូមិទួលត្រាច ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

ពាក់ព័ន្ធនិងករណីនេះភ្នាក់ងារយើង និងព្យាយាម សុំការពន្យល់ពីលោក អធិការស្រុកកំពង់សៀម ឯក ប៉ាន់ដន នៅពេលក្រោយទៀត ទោះបីមិនមានការឆ្លើយតបយ៉ាងណាក៏ដោយ ៕

You missed