ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋពិសេសស្រ្តីមេផ្ទះសំណូមពរទៅ អាជ្ញាធរនិងសមត្ថកិច្ច ជួយមានវិធានការបង្រ្កាបទីតាំងលេងល្បែងបញ្ជល់មាន់តាមអនឡាញខុសច្បាប់មួយកន្លែងរបស់ផ្ទះឈ្មោះហេង ខាងក្រោបន្ទាយស៊ុបខេត្តនៅ ក្នុងភូមិបឹងកុក៣ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាមផង ព្រោះនៅជិតនិងភ្នែកច្រមុះណាស់ ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានលើកឡើងថា បើសិនមិនបង្រ្កាបទីតាំងបនល្បែងខុសច្បាប់ខាងលើសង្ស័យ ខ្លាចបាត់បង់ផលប្រយោជន៍ ហើយមើលទៅ។

មជ្ឈដ្ឋានមហាជនលើកឡើងថា កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។

ខណៈប្ដី បែរជាមិននៅផ្ទះ តាំងពីព្រឹកដល់ល្ងាច ព្រោះរវល់វក់វី និងការផ្សងសំណាង ។

ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ី ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។

ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ។

រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុលទៀតផង ។

អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៏មាន។

ព្រោះថា អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា ប្រើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។

អាស្រ័យហេតុនេះ ពលរដ្ឋសូមស្នើដល់លោក ហេង វុទ្ធី ស្នងការនគរបាលខេត្តកំកំពង់ចាម និងលោក ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម លោក លី សុវណ្ណ អភិបាលក្រុងកំពង់ចាម មេត្តា អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងដែនសមត្ថកិច្ចខ្លួន ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។

ពាក់ព័ន្ធនិងករណីនេះលោក អុឺង ប៊ុន សារពត៌មាន គេហទំព័រ ប្រទីប យើងខ្ញុំមិនអាចសុំការបកស្រាយបានទេដោយទំនាក់ទំនងទៅ មិនមានការឆ្លើយតបតេឡេក្រាម។

ចំណែកលោក លី សុវណ្ណ ក៏មិនទាន់អាចទំនាក់ទំនងបានដោយពុំចូលមើលសារតេឡេក្រាម៕