ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយពីមានការរាយការណ៍មកថា ផ្ទះលោកគ្រូបង្រៀនម្នាក់ជាគ្រូនៅវិទ្យាល័យ ហ៊ុន សែន បឹងតាព្រហ្ម ដែលបើកកីឡាបោះប៊ូលជាលក្ខណះសុីសងយកតុង នៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់រួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងតាព្រហ្មកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ បានចុះដល់ទីតាំងលេងបោះប៊ូល និងលក់កាហ្វេខាងលេី ដែលស្ថិតក្នុងភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានម្ចាស់ផ្ទះឈ្មោះ វ៉ាន់ ផល្លា ភេទស្រី អាយុ៥២ឆ្នាំ ។

ជាក់ស្ដែងពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់ទីតាំងឃើញមានមនុស្សចំនួន ២០នាក់ អ្នកខ្លះអង្គុយផឹកការហ្វេ អ្នកខ្លះអង្គុយមើលអ្នកលេងបោះប៊ូល និងមានអ្នកលេងបោះប៊ូលចំនួន០២នាក់ ។

សមត្ថកិច្ច បានសាកសួរនាំពួកគាត់ពីការលេងបោះប៊ូលនោះ ពួកគាត់ក៍ឆ្លើយបញ្ជាក់ថា ការលេងបោះប៊ូលនេះ មិនបានភ្នាល់ដាក់លុយនោះទេ គឺពួកគាត់លេងអ្នកចាញ់ចេញថ្លៃទឹកសុទ្ធ និងកាហ្វេតែប៉ុណ្ណោះ រីឯម្ចាស់ផ្ទះក៏ពុំបានយកតុងដែរ ។

ក្រោយពីការសាកសួររួចសមត្ថកិច្ចក៏បានធ្វើកិច្ចសន្យាចំពោះម្ចាស់ផ្ទះ និងបានណែនាំដល់ប្រជាពលរដ្ឋ និងអ្នកលេងបោះប៊ូល មិនអោយលេងភ្នាល់ដាក់លុយ និងស្រែកឡូឡានាំអោយរំខានដល់អ្នកជិតខាងបន្តទៀតឡេីយ ៕