ខេត្តតាកែវ ៖ ពលរដ្ឋរស់នៅស្រុកបាទីបានអោយដឹងថាល្បែងជល់មាន់តាមអនឡាញឬតាមទូរទស្សន៏ជ្រកក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុនR88កំពុងដើរដាក់ទីតាំងពាសពេញភូមិឃុំ នៃស្រុកបាទី ដោយមានចំនួនទីតាំងមិនក្រោម២០ទីតាំងនោះទេ។

ប្រភពពីពលរដ្ឋបានបន្តទៀតថា រាល់ទីតាំងដែលដាក់សម្រាប់អោយក្រុមញៀនល្បែង ទៅលេងភ្នាល់ដោយសុវត្តិភាព គឹត្រូវបង់លុយអោយក្រុមសមត្ថកិច្ចពីថ្នាក់លើដល់ថ្នាក់ក្រោម ដើម្បីជួយការពារកុំអោយរំខានដល់ក្រុមអ្នកលេង។

 

ប្រភពដដែលបានអោយដឹងទៀតថា ក្នុងមូលដ្ឋានស្រុកបាទីទាំងមូល គឺសុំពឹងលើលោក ឆាយ កែវមន្នី អធិការស្រុកជួយធ្វើការបង្ក្រាបផងទាន ដោយសារតែល្បែងមួយនេះធ្វើអោយរាស្រ្ត ធ្លាក់ខ្លួនក្រស្ទើតែគ្រប់ផ្ទះទៅហើយ។

ពលរដ្ឋបានបញ្ជាក់ទៀតថា ទីតាំងដាក់ល្បែងជល់មាន់អនឡាញខាងលើ បើមិនត្រូវដងត្រូវផ្លែគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធទេគឺមិនសុខទេ។

 

ពាក់ពន្ធ័ករណីខាងលើអង្គភាពយើង មិនអាចសុំការបំភ្លឺពីលោក ឆាយ កែវមន្នី អធិការនគរបាលស្រុកបាទីបានទេដោយ មិនទាន់មានលេខទូរសព្ទ័របស់លោក។

ចំណែកលោក ឃុត ចិត្រា អធិការរងទទួលផែនព្រហ្មទណ្ឌ័ស្រុកបាទីបានអោយអ្នកសារព័ត៌មានដឹងថា លោកមិនទាន់ទទួលព័ត៏មានរឿងក្រុមហ៊ុនR88ដើរដាក់ទីតាំងជល់មានអនឡាញនៅក្នុងមូលដ្ឋានរបស់លោកទេ ព្រោះ១រយៈនេះលោករវល់ទៅពេទ្យតែយ៉ាងណាលោកនិងរៀបកំលាំងចុះទៅបង្ក្រាបតាមទីតាំងខាងលើអោយខាងតែបាន៕