(ខេត្តកំពង់ចាម) ៖ ប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថា! មានទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញ ក្នុងស្រុកកំពង់សៀម កំពុងបើកលេងជាច្រើនកន្លែង រីឯ អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចុះទប់ស្កាត់ និងបង្រ្កាបឡើយ ! សង្ស័យជាឆ្នាំង បាយទេដឹង ? សកម្មភាពនេះធ្វើឲ្យមហាជន ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវ ទើបអាចបើកលេងបានដោយរលូនបែបនេះ។
ប្រភពច្បាស់ការណ៍ បានបន្តអោយដឹងថា ជាក់ស្ដែងទីតាំងដែលមានម្ចាស់ផ្ទះឈ្មោះ ម៉េងស៊្រុន ស្ថិតក្នុងភូមិ ទួលត្រាច ឃុំ ទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម ឃើញអ្នកលេងល្បែង នាំគ្នាចូលលេងស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹងអឺងកងធ្វើឲ្យបះពាល់ប្រជាពលរដ្ឋរស់នៅ ហើយក៏ជាកត្តាដែលនាំអោយកើតនូវបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សាក្នុងគ្រួសារជាដើម។ល។
សកម្មភាពនេះ ពួកគាត់លើកឡើងថា! ឯណាទៅ ភូមិ ឃុំ មានសុវត្ថិភាព ទាំង៧ ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល ដែលបានកំណត់ និងដាក់ចេញ ដោយក្រសួងមហាផ្ទៃនោះ។
ពាក់ព័ន្ធនិងករណីនេះ លោក សុខ ស៊ាត មេប៉ុស្តិ៍ ទ្រាន់ បានអោយដឹងតាមទូរស័ព្ទថា លោកអត់ដឹងថាមានលេងមាន់អនឡាញសោះ ដឹងតែមានឡូតូ កន្លងមក លោកថា ចាំលោកទៅធ្វើកិច្ចសន្យា។
ចំណែកលោក ឯក ប៉ាន់ដន អធិការស្រុកបានអោយដឹងថា កន្លែងនិងលោកធ្លាប់អោយ ប៉ុស្តិ៍ ធ្វើកិច្ចសន្យាហើយតើ លោកថា ចាំអោយតាមដានបន្តទៀត។
ឯលោក ប៊ីន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀមបានអោយដឹងថា លោកមិនទាន់បានដឹងទេ បើបានដឹងជួយប្រាប់លោកផង លោកអោយកម្លាំងចុះទៅ។
ទៅយ៉ាងណា ប្រជាពលរដ្ឋសូមសំណូមពរ ទៅដល់លោក ប៊ិន ឡាដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សៀម និងលោក ឯក ប៉ាន់ដន អធិការនគរបាលស្រុកកំពង់សៀម សូមមានវិធានធានការ ជាក់ស្តែងដាក់កម្លាំងចុះបង្ក្រាប ល្បែងស៊ីសងខាងលើនេះផងទាន ចៀសវាងប្រជាពលរដ្ឋដាក់ការសង្ស័យថាសមត្ថកិច្ចត្រូវដកត្រូវផ្លែគ្នា៕