ខេត្តកំពង់ចាម ៖ តារាងបាល់ទះមួយកន្លែងគ្មានយីហោ កំពុងតែបង្កើតបទល្មើសល្បែងស៊ីសងខុសច្បាប់ មាន់ជល់ តាមអនឡាញយ៉ាងរលូន ខណៈសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់និងមិនហ៊ានបង្ក្រាប។

ទីតាំងខាងលើស្ថិតនៅភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

តាមប្រភពព័ត៌មានដែលទទួលបាន ទីតាំងខាងលើនេះបាន បើកដំណើរការទទួល អ្នកញៀនល្បែងគ្រប់មជ្ឈដ្ឋាន យ៉ាងច្រើនកុះករ និងស្រែកហ៊ោរកញ្ជ្រៀវ យ៉ាងអណាធិបតេយ្យដោយមិនគោរពនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុច និងសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទរបស់រាជរដ្ឋាភិបាលកម្ពុជាលេខ៦២ ស.ស.រ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នោះទេ គឺគ្មានឃើញអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់ចេញមុខមកបង្រ្កាបសោះឡើយ។

សកម្មភាពគគ្លើននេះ បណ្តាលអោយពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំងចំពោះវត្តមានទីតាំងបទល្មើស ល្បែងស៊ីសងខុសច្បាប់ខាងលើ ព្រោះល្បែងស៊ីសងគឺជាដើមចមនៃការអោយមានចោរលួច ចោរប្លន់ ចោរឆក់ សម្លាប់ ហិង្សាក្នុងគ្រួសារ និងភាពអសន្តិសុខផ្សេងៗ។

ប្រជាពលរដ្ឋជាច្រើនស្នើសុំសំណូមពរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម សូមជួយពិនិត្យមើល និងចាត់មន្រ្តីជំនាញចុះបង្ក្រាបផងទាន៕

អង្គភាពសារព័ត៌មាន យើងខ្ញុំរង់ចាំការឆ្លើយបំភ្លឺគ្រប់ស្ថាប័នពាក់ព័ន្ធ រាល់ម៉ោងធ្វើការតាមរបបអ្នកសារព័ត៌មាន !