ព្រានព្រៃជនជាតិព្នងម្នាក់យកកាំភ្លើងបាញ់សង្សារជាគ្រូពេទ្យសម្លាប់ចោលរួចបន្តបាញ់ទាំងខ្លួនឯងតែគ្រាប់មិនផ្ទុះ
ខេត្តមណ្ឌលគិរី ៖ ផ្តើមចេញពីរឿងគ្មានបាយហូប ព្រានព្រៃម្នាក់បានប្រើកាំភ្លើងបាញ់សង្សាជាគ្រូពេទ្យសម្លាប់ចោល រួចបន្តបាញ់ទាំងខ្លួនឯងទៀត។ ករណីនេះបានកើតឡើងនៅម៉ោងជាង ១១និង២០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ដេកក្នុងភូមិពូជូ ឃុំអណ្តូងក្រឡឹង ស្រុកអូររាំងខេត្តមណ្ឌលគិរី។ ក្នុងហេតុការណ៍បាញ់ប្រហារនេះ ក៏បណ្តាលអោយក្មេងស្រីអាយុ៦ឆ្នាំម្នាក់ទៀតរងរបួសដៃផងដែរ។ ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កែម កែវកន្និការ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរគ្រូពេទ្យ មានទីលំនៅភូមិឃុំកើតហេតុ បានស្លាប់ដោយគ្រាប់កាំភ្លើងត្រូវចំក្បាលសៀតផ្កាខាងស្តាំងធ្លាយចេញទៅខ្នង ហើយក្បាលគ្រាប់បន្តធ្លាយចំដៃកុមារីអាយុ៦ឆ្នាំ ដែលត្រូវជាកូន។ ក្នុងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សុខា នុត ភេទប្រុស អាយុ៤១ឆ្នាំ…