អាវុធហត្ថខេត្តត្បូងឃ្មុំបង្រ្កាបរថយន្តដឹកឈើប្រភេទសុក្រំគ្មានលិខិតអនុញ្ញាតិបម្រុងលោតឆ័ត្រ!
ត្បូងឃ្មុំ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំសហការនិង កម្លាំងជំនាញសង្កាត់រដ្ឋបាលព្រៃឈើស្រុកមេមត់ បានធ្វើការបង្រ្កាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាត ក្នុងនោះឃាត់បានរថយន្តមួយគ្រឿង។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៣:១៥នាទីរសៀល ថ្ងៃសុក្រ ១៤កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចបណ្តោយផ្លូវជាតិលេខ៧ ចំណុចភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់។ លោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់ របស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា…