(កំពង់ចាម) ៖ ប្រជាពលរដ្ឋពិសេសស្រ្តីមេផ្ទះសំណូមពរទៅលោក ប៉ាក់ ជាតិ ជួយមានវិធានការបង្រ្កាបទីតាំងលេងល្បែងបញ្ជល់មាន់តាមអនឡាញខុសច្បាប់មួយកន្លែងដែលមានម្ចាស់ផ្ទះឈ្មោះរ៉េត នៅភូមិសន្ទៃ ឃុំព្រែកពោធិ៍ ស្រុកស្រីសន្ទរ ខេត្តកំពង់ចាមផង កុំលង់លក់យូពេក ។

 

មជ្ឈដ្ឋានមហាជនលើកឡើងថា កត្តានៃការបើកល្បែង”អនឡាញ”បែបនេះហើយ បណ្ដាលឱ្យស្ដ្រីខ្លះ ដែលមានប្ដីជាអ្នកញៀនល្បែង កើតចិត្តក្ដៅក្រហាយ ឈ្លោះប្រកែកគ្នាជាមួយប្ដីញឹកញាប់។

 

ខណៈប្ដីទៅហូបកាហ្វេ១កែវសោះ បែរជា មិនមកផ្ទះ តាំងពីព្រឹកដល់ល្ងាច ព្រោះរវល់វក់វី និងការផ្សងសំណាង ។

ភ្នាល់ចាក់លុយមាន់ជល់តាមទូរទស្សន៍ បណ្ដាលឱ្យខាតពេល មិនបានទៅធ្វើការងាររកស៊ី ដើម្បីយកប្រាក់មកផ្គត់ផ្គង់គ្រួសារ។

 

ជាមួយគ្នានោះ អ្នកឈ្នះសប្បាយហ៊ោកញ្ច្រៀវឡើងទ្រហឹងអឺងកង ពេញហាងកាហ្វេ។

រីឯអ្នកចាញ់វិញ ប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុលទៀតផង ។

អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៏មាន។

 

ព្រោះថា អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា ប្រើចាញ់ច្រើនកាលណា អ្វីៗក៍ហ៊ានធ្វើ អាចកើតជាអំពើចោរលួច ចោរប្លន់ និងអំពើអសន្តិសុខក្នុងមូលដ្ឋានជាដើម។ល។

 

អាស្រ័យហេតុនេះ ពលរដ្ឋសូមស្នើដល់លោក ប៉ាក់ ជាតិ អធិការស្រុកស្រីសន្ធរ លោក សុីម គង់ អភិបាលស្រុកស្រីសន្ធរ មេត្តា អន្តរាគមន៍ចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងសុីសង តាមប្រព័ន្ធអនឡាញ ក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ ដោយក្ដីអនុគ្រោះ ដើម្បីអនុវត្តឲ្យបាននូវ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ។

ពាក់ព័ន្ធនិងករណីនេះលោក ប៉ាក់ ជាតិ សារពត៌មានយើងខ្ញុំមិនអាចសុំការបកស្រាយបានទេដោយទំនាក់ទំនងទៅ មិនមានការឆ្លើយតបទាំង ខល និង តេឡេក្រាម។

 

ចំណែកលោក សុីម គង មិនទាន់អាចទំនាក់ទំនងបានដោយពុំមានលេខទូរស័ព្ទ៕