ខេត្តបាត់ដំបង៖ លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងព្រីង កាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ម្សិលមិញនេះ បានចុះបិទទីតាំងលក់ឆ្នោតកន្ទុយលេខ (ឆ្នោតសៀម) នៅក្នុងមូលដ្ឋានត្រង់ចំណុចភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ០១លើក ឃាត់ខ្លួនមនុស្សចំនួន ០៤នាក់ ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សបានចំនួន ០៤នាក់ ១-ឈ្មោះ សយ លីសាន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ២-ឈ្មោះ សាន ថារី ភេទស្រី អាយុ ៣៤ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ៣-ឈ្មោះ ឈួន កូឡាប ភេទស្រី អាយុ ៤៤ឆ្នាំ រស់នៅភូមិអូរញរ ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ៤-ឈ្មោះ ប្រាក់ ឡូន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅឃុំបឹងព្រីង ស្រុកថ្មគោល ។
ពេលនាំខ្លួនមកធ្វើការសាកសួរនៅអធិការដ្ឋានរួចមក ម្ចាស់ទីតាំងលក់ឆ្នោតកន្ទុយលេខខុសច្បាប់ទាំង០៤នាក់ខាងលើត្រូវបានធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់សកម្មភាពនេះបន្តទៀត រួចអនុញ្ញាតឲ្យគ្រួសារមកធានាត្រឡប់ទៅមូលដ្ឋានវិញ ៕