កំពង់ចាម៖ ទីតាំងលេងល្បែងបញ្ជល់មាន់តាមអនឡាញ ខុសច្បាប់ចំនួនពីរកន្លែងកំពុងបើកលេងយ៉ាងអាណាធិប្បតេយ្យ ដោយមិនខ្លាចញញើតនិងសមត្ថកិច្ចនោះទេ ? ទី១ នៅភូមិព្រែកលាវទី១ ឃុំរកាអាស្រុកកងមាស ដែលមានម្ចាស់ផ្ទះឈ្មោះ ថូ ស្រស់ (មាន់អនឡាញ)។

ទី២ នៅភូមិព្រែកលាវទី២ ឃុំរកាអា ស្រុកកងមាស ម្ចាស់ផ្ទះឈ្មោះ ប្រង់ (មាន់ អនឡាញ)។ ទីតាំងខាងលើមានមេការមើលការខុសត្រូវឈ្មោះ សៀង ។

មជ្ឈដ្ឋានប្រជាពលរដ្ឋលើកឡើងថា ការបណ្តែតបណ្តោយអោយមានបទល្មើសល្បែងសុីសងខុសច្បាប់នេះសង្ស័យ មានការគុបឃិតបិតបាំងពីសមត្ថកិច្ចស្រុក ជាពិសេសលោក មេប៉ុស្តិ៍ រកាអា លោក លី ធារី ទើបមិនធ្វើរការបង្រ្កាប។

ពាក់ព័ន្ធនិងទីតាំងលេងល្បែងខុសច្បាប់ខាងលើ លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស សការបកស្រាយតាមប្រព័ន្ធសារអេឡិចត្រូនិក តេឡេក្រាម លោកមិនឆ្លើយតបនោះទេ។

មហាជនសំណូមពរទៅសមត្ថកិច្ចស្រុកកងមាស ដែល មានលោក ជា ជួន ជាអធិការស្រុក ភ្ញាក់រលឹកដាក់បទបញ្ជារទៅ លោក មេប៉ុស្តិ៍ លី ធារី ចុះពនិត្យមើលនិងបង្រ្កាបទីតាំងខាងលើអោយខាងតែបាផង ដើម្បីចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩យ៉ាងរបស់ រាជរដ្ឋាភិបាល៕