ខេត្តកំពង់ចាម៖ ទីតាំងជល់មាន់អនឡាញ ដែលកំពុងបើកឲ្យអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រិកគគ្រេង មួយកន្លែងភ្នាល់ដាក់ប្រាក់រាប់លានរៀល ដែលល្បីថាបើកលេងជាយូយាណាស់មកហើយ មិនដែលឃើញសមត្ថកិច្ចចុះបង្ក្រាប ខណៈដែលពលរដ្ឋសង្ស័យថា ជាឆ្នាំងបាយរបស់លោក ថេង ណេង មេប៉ុស្តិ៍ខ្ពបតាងួនហើយមើលទៅ។
យោងតាមប្រភពបានឲ្យដឹងថា ទីតាំងជល់មាន់អនឡាញខាងលើនេះ មានម្ចាស់ផ្ទះឈ្មោះ ចែភារុណ ស្ថិតនៅភូមិអូរុណ ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ប្រភពបានបន្តថា ទីតាំងមាន់ជល់អនឡាញភ្នាល់ដាក់ប្រាក់ខាងលើនេះ មានចូលអ្នកលេងល្បែងយ៉ាងអាណាធិបតេយ្យមិនខ្លាចរអា នឹងសមត្ថកិច្ចអាជ្ញាធរមូលដ្ឋានបន្តិចសោះ ហាក់ផ្គើនទៅនឹងបទបញ្ជាបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទរបស់រាជរដ្ឋាភិបាល។ ឬក៏ត្រូវដងត្រូវផ្លែគ្នា ឬអាចជាឆ្នាំងបាយ របស់សមត្ថកិច្ច ហើយមើលទៅ បានជាមិនមានការរំខាន ដែលបណ្ដោយឱ្យទីតាំងខាងលើបើកលេងបានយ៉ាងរលូនបែបនេះ។
យ៉ាងណាមិញ ពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើនេះ បានបង្ហាញការភ័យខ្លាច និងព្រួយបារម្ភជាខ្លាំង ខណៈដែលទីតាំងល្បែងស៊ីសងមានលក្ខណៈលេងយ៉ាងវក់វីបែបនេះ ដែលធ្វើឲ្យប្រជាពលរដ្ឋអស់ជំនឿលើអាជ្ញាធរមានសមត្ថកិច្ច ពោលគឺ ធ្វើព្រងើយកន្តើយ ធ្វើគរថ្លង់មិនដឹងមិនឮមិនឃើញ រក្សាភាពស្ងៀមស្ងាត់យ៉ាងដូច្នោះទៅវិញ។
គួររំលឹក រាជរដ្ឋាភិបាល កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅ ប្រមុខរដ្ឋាភិបាលបានចេញបទបញ្ជា យ៉ាងដាច់ណាត់ មួយឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវតែអនុវត្ត តាមបទបញ្ជា និង ចុះបិទទីតាំងលេីបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់អោយខានតែបាន ប្រសាសន៍ របស់ថ្នាក់ដឹកនាំ បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរស្រុក ក្រុង ខេត្តណា ដែលមិនមានការទប់ស្កាត់និងបង្ក្រាប បទល្មើសល្បែងស៊ីសង នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ អាជ្ញាធរពាក់ពន្ធ័ទាំងនោះ និង ត្រូវប្រឈមបាត់បង់ អស់តំណែងជាក់ជាមិនខាន ។
តែដោយទ្បែកទីតាំងបនល្បែងសុីសង ខាងលេី នៅតែអាចបន្តបេីកដំណើរការ ដដែលៗ ហេីយសមត្តកិច្ចពាក់ព័ន្ធ មិនមានការទប់ស្កាត់ នៅទ្បេីយ នៅតែអនុញ្ញាត អោយទីតាំងមួយនេះ បន្តលួចលាក់បេីកលេង ដោយមានក្រុមអ្នកញៀនល្បែង លេងដោយសេរី គ្មានខ្វល់ពីច្បាប់ទំលាប់របស់សមត្ថកិច្ច ពាក់ព័ន្ធ។
ពាក់ព័ន្ធនឹងការចោទប្រកាន់នេះ អង្គភាពសារព័ត៌មានយើងនៅមិនទាន់ទទួលបានការបកស្រាយពីលោក ថេង ណេង មេប៉ុស្តិ៍ខ្ពបតាងួនបាននៅឡើយទេ។ ហើយអង្គភាពយើងរង់ចាំទទួលការបកស្រាយបំភ្លឺរាល់ម៉ោងធ្វើការ។
ជាមួយគ្នានោះ ពលរដ្ឋក៏សូមស្នើដល់លោក ឯម វឌ្ឍនា អធិការនៃអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ មេត្តាស្រាវជ្រាវលើករណីនេះក៏ដូចក្រឡេកភ្នែកមើលមន្ត្រីថ្នាក់ក្រោមផងទាន។
ទោះជាយ៉ាងណា ប្រជាពលរដ្ឋពលរដ្ឋ រស់នៅមូលដ្ឋាន សង្ឃឹមថា បទបញ្ជា របស់សម្ដេច នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹង មានប្រសិទ្ធភាព លេីមន្ត្រីក្រោមឱវាទ គោរព និង អនុវត្ថតាមបទបញ្ជា យ៉ាងមុឹងម៉ាត់របស់ថ្នាក់ដឹកនាំ និង មានវិធានការ ចុះបង្ក្រាបប្រកបដោយមានប្រសិទ្ធភាពខ្ពស់៕