គ្រឿងញៀនជិត២០០គីឡូក្រាម ត្រូវសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបនៅព្រំប្រទល់ខេត្តស្ទឹងត្រែង_ព្រះវិហារ ចំណែកជនសង្ស័យរត់គេចខ្លួន
ស្ទឹងត្រែង_ព្រះវិហារ ៖ គ្រឿងញៀនជិត២០០គីឡូ ត្រូវបានសមត្ថកិច្ចបង្រ្កាបបាន ពេលឧក្រឹដ្ឋជនដឹកជញ្ជូនតាមគោយន្តកន្រ្តៃក្បែរព្រំប្រទល់នៃខេត្តស្ទឹងត្រែង និងព្រះវិហារ ខណៈសមត្ថកិច្ចកំពុងតាមរកជនប្រព្រឹត្តបទល្មើស២នាក់ដែលរត់គេចខ្លួន។ បើតាមការឲ្យដឹងពីសមត្ថកិច្ចស្ថិតនៅក្នុងប្រតិបត្តិការនោះបានបង្ហើបឲ្យដឹងថា ៖ គ្រឿងញៀនដែលបង្រ្កាបបាននោះ ជាប្រភេទមេតំហ្វេតាមីន ទាំងមានចំនួន៦ការ៉ុង ស្មើនិង៦០កញ្ចប់ធំ ទម្ងន់១៥៩គីឡូ ។ គួររំលឹកថាកាលពីថ្ងៃទី៨មករា វេលាម៉ោង៤ជិតភ្លឺ កម្លាំងសមត្ថកិច្ចនៃមន្ទីប្រឆាំងគ្រឿងញៀន (ក៩) របស់ក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងសមត្ថកិច្ចព្រំដែន កម្ពុជា-ឡាវ (BLO) រួមនិងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ចុះប្រតិបត្តិការរួមគ្នាក្នុងបង្រ្កាបបទល្មើសនេះ នៅចំណុចអូរអន្លង់ស្វាយ ក្នុងឃុំព្រះរំកិល…