Home » Archives for Ranintho

ទីតាំងល្បែងជល់មាន់និងឡូតូអនឡាញរបស់ បងបញ្ញា កំពុង តែបើកដំណើរការយ៉ាងគគ្រឹកគគ្រេងនៅស្រុកស្វាយជ្រុំ

  ខេត្តស្វាយរៀង ៖ ពលរដ្ឋរស់នៅភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ បានឱ្តដឹងថា ល្បែងស៊ីសងជល់មាន់និងឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញរបស់ ឈ្មោះ បញ្ញា កំពុងតែបើកដំណើរការឱ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងសប្បាយ ស្រែកហោកញ្រ្ជៀវត្រហឹងកងរំពង។ ទីតាំងល្បែងនេះនៅក្បែរសាលាបឋមសិក្សាក្រសាំងជ្រុំ និងជិតវត្តក្រសាំងជ្រុំស្ថិតនៅក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះកើតជាចម្ងល់ថា តើល្បែងស៊ីសងជល់មាន់និងឡូតូខុសច្បាប់អនឡាញ របស់ បងបញ្ញា មួយកន្លែងនេះហេតុអ្វីមិនដែលឃើញមានសមត្ថកិច្ចចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រួស ក៏ដូចជានគរបាលស្រុកស្វាយជ្រុំ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានមន្ទិលសង្ស័យថាតិចអស់លោកសមត្ថកិច្ចទាំងនោះបានលាបសក្ការៈពីបងបញ្ញា ទេដឹង? រឿងល្បែងស៊ីសងមាន់ជល់,ឡូតូ..អនឡាញនេះ ធ្វើឲ្យប្រជាពលរដ្ឋ ជំពាក់គេនិងត្រូវដោះបំណុល អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា,កកើតអារម្មណ៍មួម៉ៅ…

បនល្បែងខុសច្បាប់បញ្ជល់មាន់តាមទូរទស្សន៍អនឡាញក្រុមអក្សរ” V88 “កំពុងបើកលេងយ៉ាងអណាធិបតេយ្យ នៅស្រុកតំបែរ ខណៈអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបិតភ្នែកធ្វើគធ្វើថ្លង់ !

  ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថា ក្រុមបនល្បែងខុសច្បាប់មាន់ជល់អនឡាញក្រុមអក្សរ" V88 " កំពុងដំណើរការលេងយ៉ាងអាណាធិបតេយ្យនៅផ្ទះមួយកន្លែង ក្នុងភូមិ ជាចជើង ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ចំណែកសមត្ថកិច្ចមូលដ្ឋាន មាន អាវុធហត្ថស្រុក និង នគរបាលស្រុក រក្សាភាពស្ងៀមស្ងាត់មិនហ៊ានបង្ក្រាប។ ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ គួរពិនិត្យមើលនិងដាស់សតិអារម្មណ៍ទៅ លោកអធិការស្រុកតំបែរ ពិសេសលោកវរសេនីយ៍ត្រី ឡេង ស៊ាមគង់…

លោក គិត ថារិទ្ធ បានចាក់បេតុងរំលោភលើដីចំណីផ្លូវសាធារណៈ អាជ្ញាធរហាក់សម្ងំស្ងៀមនៅស្រុកស្វាអន្ទរអន្ទរ !

  ព្រៃវែង៖ ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បាននឹងកំពុងដាក់សង្ស័យពីភាពមិនប្រក្រតីចំពោះលោកគិត ថារិទ្ធជាម្ចាស់ផ្ទះកំពុងចាក់សាបពង្រីកទីធ្លារមុខផ្ទះរំលោភលើដីចំណីផ្លូវសាធារណៈបង្កជាការរិះគន់ពេញស្រុកស្វាយអន្ទរ។ ក្នុងនោះដែរលោកគិត ថារិទ្ធ ជាម្ចាស់ផ្ទះដែលរងការរិះគន់នេះ មានទីទីលំនៅភូមិពោធ៌ិចិន្តាំ ឃុំស្វាយអន្ទរ ស្រុស្វាយអន្ទរ ខេត្តព្រៃវែង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះពលរដ្ឋសង្កេតឃើញថា៖សំណង់រឹងដែលរំលោភយកដីចំណីផ្លូវសាធារណៈ បានចាក់សាបរួចជាស្រេចហើយ ដោយគ្មានការហាមឃាត់ទប់ស្កាត់អ្វីទាំងអស់ មិនតែប៉ុណ្ណោះសំណង់រឹងទាំងនោះបានចាក់សាបខ្ពស់ជាងទ្រុងផ្លូវ និងគម្រប់លូ បើសិនមានភ្លៀងធ្លាក់នឹងជន់លិចផ្លូវមិនខាន។ ពលរដ្ឋបានលើកឡើងជាសំនួរទៀតថា៖ ការចាក់សាបឬសំណង់រឹងដែលមានកម្ពស់ខ្ពស់លើសកម្រិតបែបនេះអាចបង្កជាបញ្ហាអ្វីខ្លះ? តើមានច្បាប់អនុញ្ញាតសាងសង់ដែលឬទេ? ហើយនឹងគោរពតាមបទប្បញ្ញត្តិស្តីពីដីចំណីផ្លូវសាធារណៈ ជាពិសេសដីចំណីផ្លូវជាតិលេខ១១នេះផ្ទាល់តែម្តង។ ករណីនេះបើសិនអាជ្ញាធរចេះតែធ្មេចភ្នែកបណ្តែតបណ្តោយឱ្យមានការចាក់សាបឬសំណង់រឹងលើដីចំណីផ្លូវសាធារណៈគ្រប់គ្នាបែបនេះបាន ម្លេះ!បុគ្គលម្នាក់ៗ នឹងចាក់រំលោភតាមគ្នាបន្តអត់ឈប់ឈរ…

ឯកឧត្តម ឧកញ៉ា ជឹម សុខ ផ្ដល់ជំនួយគាំទ្រសមរភូមិជួរមុខដល់រដ្ឋបាលខេត្តព្រៃវែង!

ខេត្តព្រៃវែង៖ ដោយរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះឃើញថាមានបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការ ជាច្រើនគ្រប់បណ្តារាជធានី-ខេត្ត បានបរិច្ចាកធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភៀសសឹកដែលនេះបង្ហាញទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធាន សភាពាណិជ្ជកម្មខេត្តព្រៃវែង រួមនិងលោក ជឹម រតនៈ អគ្គនាយកក្រុមហ៊ុន រតនៈសឹង្ហ ឯ.ក…

រដ្ឋបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សំរិត ព្រី វីរកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី!

ព្រៃវែង៖ ស្រុកព្រះស្ដេច ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូនៃរដ្ឋបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ…

ពលរដ្ឋអះអាងថា លោកផ្កាយ២ អៀម រតនា ប្រធាននាយកដ្ឋានអធិការកិច្ច ស៊ីដាច់លុយ៦០ម៉ឺនដុល្លារ ពាក់ព័ន្ធករណីទិញលក់ដីនៅស្រុកគងពិសី!

(ភ្នំពេញ)៖ ពលរដ្ឋជាអ្នកលក់ដី កំពុងស្រែកដង្ហើយរកយុត្តិធម៌ ដោយអះអាងថា លោកឧត្តមសេនីយ៍ទោ អៀម រតនា អត្តលេខៈ ០៧៣៧៦ ប្រធាននាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ ស៊ីដាច់លុយចំនួន៦០ម៉ឺនដុល្លារ..!!។ ខណៈខ្លួនបានប្ដឹងចូលតុលាការ ក្នុងនោះ តុលាការ ក៏បានចោទប្រកាន់លោក អៀម រតនា ពីបទ”រំលោភលើទំនុកចិត្ត”ផងដែរ ប៉ុន្តែជនត្រូវចោទរូបនេះ ពុំត្រូវបានចាប់ខ្លួនឡើយ!!។ -នេះបើយោងតាម ការរអះអាងពីតំណាងជនរងគ្រោះ.លិខិតបំភ្លឺ.លិខិតប្រគល់ទទួលប្រាក់.និងដីការបស់តំណាងអយ្យការ ស្ដីពីការចោទប្រកាន់លើឈ្មោះ អៀម រតនា ដែលផ្ញើមកកាន់”ដើមរាំង”។ -ករណីនេះ…

ឧបនាយករដ្ឋមន្ត្រី ស សុខា សម្ពោធអគារវិទ្យាស្ថាន អភិវឌ្ឍសហគ្រិនភាព និង បណ្ដុះបណ្ដាលធុរកិច្ច ក្នុងស្រុកកំចាយមារ

  ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី២២ កក្កដា នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច ១ខ្នង ២ជាន់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដោយមានការចូលរួមពី លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាង ក្រសួងអប់រំ យុវជន និងកីឡា…

កាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែងចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋនៅស្រុកកំពង់ត្របែក!

ខេត្តព្រៃវែង៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោក ជឹម រតនៈ សមាជិកសាខាខេត្តអមដំណើរជាមួយ ឯកឧត្តម ឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង…

សង្ស័យឥទ្ធិពល លោក លឹម គ្របដណ្តប់លើសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរ ទើបបានហ៊ានបើកល្បែងស៊ីសងជល់មាន់និងអាប៉ោងយូគីយ៉ាងគគ្រឹកគគ្រែង?

  ខេត្តត្បូងឃ្មុំ ៖ ចាប់បើកៗហើយល្បែងស៊ីសងជល់មាន់និងអាប៉ោងយូគី ខ្នាតយក្សមួយកន្លែងដែលជារបស់លោក(លឹម) កំពុងតែបើកដំណើរការទទួលភ្ញៀវមកលេងយ៉ាងសប្បាយ ស្រែកហូរពេញចំការកៅស៊ូ ស្ថិតនៅក្នុងភូមិសង្គមមានជ័យថ្មី ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមិនមានការរំខានទៅដល់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានសោះឡើយ ប្រជាពលរដ្ឋកើតជាចម្ងល់ឆ្ងល់ថាល្បែងស៊ីសងជល់មាន់និងអាប៉ោង យូគីរបស់លោក(លឹម) មួយរូបនេះហេតុអ្វីមិនដែលឃើញមានសមត្ថកិច្ចរូបណាចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។ ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធររួមនិងសមត្ថកិច្ចមូលដ្ឋានបានរក្សាភាពស្ងៀមស្ងាត់ ហាក់បីដូចជាស្រវឹងភ្នែកងាប់ត្រចៀកស្ដូក មើលមិនឃើញស្ដាប់មិនឮ ! រីឯអ្នកចាញ់វិញប្រែទឹកមុខក្រៀមក្រំប្រឈម ជំពាក់គេនិងត្រូវដោះបំណុល អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា។ កើតអារម្មណ៍មួម៉ៅ ក្រពុលមុខ មកផ្ទះវិញ ឈ្លោះប្រកែកប្រពន្ធកូន និងប្រើអំពើហិង្សាក្នុងគ្រួសារក៍មាន។ ព្រោះថាៈ អ្នកលេងល្បែងពេលឈ្នះមុខខ្លាញ់ ពេលចាញ់មុខខ្លា…

ក្រុមអ្នកបើកល្បែងស៊ីសងអនឡាញខុសច្បាប់កំពុងតែបង្ករភាពអាណាធិបតេយ្យនៅស្រុកតំបែរ(មានរូបវីដេអូ)

  ខេត្តត្បូងឃ្មុំ ៖ មានការរាយការណ៍ពីប្រជាពលរដ្ឋនិង អ្នកសារព័ត៌មានកាលពីថ្ងៃទី ២៧ខែឧសភាឆ្នាំ ២០២៥ មកថា មានមាន់ជល់តាមអនឡាញនៅភូមិ ជីភ្លូស ឃុំតំបែរ  ស្រុក តំបែរ ត្បូងឃ្មុំ។ ប្រជាពលរដ្ឋនៅភូមិ ជីភ្លូស ឃុំ តំបែរ  ស្រុក តំបែរ  បានឱ្យដឹងថា មាន់ជល់តាមកញ្ចក់ទូរទស្សន៍អនឡាញជាល្បែងស៊ីសងខុសច្បាប់នៅទីតាំងមួយកន្លែងដែលទង្វើបែបនេះធ្វើឲ្យប្រជាពលរដ្ឋមានការងឿងឆ្ងល់ចំពោះអាជ្ញាធរមានសមត្ថកិច្ចជាខ្លាំង។ បើតាមសេចក្តីរាយការណ៍បានបន្ថែមពីប្រជាពលរដ្ឋទៀតថា នៅក្នុងទីតាំងខាងលើ គឺសម្បូរអ្នកលេងល្បែងស៊ីសងតាមអ៊ីនធឺណិតច្រើន។ សមត្ថកិច្ចផ្សេងៗដូចជាកងរាជអាវុធហត្ថ ឬកម្លាំងនគរបាលមូលដ្ឋានបានដឹងអំពីទីតាំងខាងលើនេះដែរឬទេ។ ពលរដ្ឋនិងមហាជនជាច្រើនបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង  ចំពោះសុខទុក្ខរបស់ពួកគាត់ ខណៈល្បែងស៊ីសងខុសច្បាប់…