ឃាត់ខ្លួនមេតុងទីនពីរនាក់ប្តីប្រពន្ធ ក្រោយឆបោកប្រាក់ជាង៣លានដុល្លារ រួចរត់គេចខ្លួនមករាជធានីភ្នំពេញ

ខេត្តកំពង់ចាម៖ សមត្ថកិច្ចជំនាញនៃនាយកដ្ឋានចារកម្ម សហការជាមួយសមត្ថកិច្ចមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងប្រជាពលរដ្ឋដែលរងគ្រោះ សរុបចំនួន៧២នាក់ បាននាំគ្នាស្រាវជ្រាវតាមចាប់ឃាត់ខ្លួនមេតុងទីនប្រុសស្រីចំនួនពីរនាក់ប្តីប្រពន្ធ ក្រោយធ្វេីសកម្មភាពឆបោកលុយកូនតុងទីនជាង៣លានដុល្លារអាមេរិក ហេីយព្យាយាមរត់គេចខ្លួនមករាជធានីភ្នំពេញ។ យោងតាមមន្ត្រីសមត្ថកិច្ចចារកម្មបានឱ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះសរុបចំនួន៧២នាក់ (ប្រុស០៧នាក់) រួមមាន៖ +នៅស្រុកចំការលើ ចំនួន ៦២នាក់ +ស្រុកស្ទឹងត្រង់ ចំនួន០១នាក់ +ក្រុងកំពង់ចាម ចំនួន០១នាក់ +ស្រុកកំពង់សៀម ចំនួន០២នាក់ +ក្រុងភ្នំពេញ ចំនួន០៤នាក់ +ខេត្ដព្រៃវែង ចំនួន០២នាក់ ប្រភពដដែលបន្តថា ក្រោយក្រុមជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅលើជនសង្ស័យ ជាមេតុងទីន ឈ្មោះ…

មន្រ្តីនគរបាលខេត្តកំពង់ចាមព្រមានប្តឹងម្ចាស់គណនីFace book) ឈ្មោះ លីពៅកំពង់ចាម ទៅតុលាការបើមិនសូមទោសជាសាធារណៈ

មន្រ្តីនគរបាលខេត្តកំពង់ចាមព្រមានប្តឹងម្ចាស់គណនីFace book) ឈ្មោះ លីពៅកំពង់ចាម ទៅតុលាការបើមិនសូមទោសជាសាធារណៈ   ខ្លឹមសារខាងក្រោម៖   #សេចក្ដីប្រកាសព័ត៌មាន   ស្នើបុគ្គលដែលជាម្ចាស់គណនី (Face book) ឈ្មោះ លីពៅកំពង់ចាម ធ្វើការសុំទោសជាសាធារណៈជាបន្ទាន់ ដល់ប្រធានអង្គភាពយើងខ្ញុំ ក្នុងរយៈពេល២៤ម៉ោង ប្រសិនបើពុំដូច្នោះទេ យើងខ្ញុំនឹងធ្វើការដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ទៅស្ថាប័នតុលាការ ដើម្បីរកយុត្តិធម៌ ជូនប្រធានអង្គភាពយើងខ្ញុំ ដែលជាថ្នាក់ដឹកនាំកំពុងបំពេញការងារ ក្នុងមុខងារសាធារណៈជាក់ជាមិនខាន ។

ឈ្មួញកណ្តាលថា៖ មន្ត្រីគយច្រកបន្ទាយចក្រី កំណត់យកលុយពីរថយន្តដឹកស្វាយពួកគាត់ក្នុង១ជើង១លានរៀល

  ខេត្តព្រៃវែង ៖ ក្រុមអាជីវករជាឈ្មួញកណ្តាល ដែលប្រកបមុខរបរ ដើរប្រមូលទិញផ្លែស្វាយពីកសិករ ដើម្បីដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានត្អូញត្អែរថា ពិបាកណាស់រកស៊ីសព្វថ្ងៃទីផ្សារសេរី ទិញលក់ប្រកួតប្រជែងគ្នា ណាមួយត្រូវចំណាយលើ កម្មករលើកដាក់ផ្លែស្វាយ និងសោហ៊ុយ ដឹកជញ្ជូនអស់ជាច្រើន..!។ បន្ថែមពីនេះទៀត ពួកខ្លួនក៏ត្រូវបង់លុយ ឱ្យមន្រ្តីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី អស់ចាប់ពី៦៥ម៉ឺនរៀល ទៅ១លានរៀល ក្នុង១ជើងៗ យ៉ាងទៀងទាត់ទៀតផង..!។   ប៉ុន្តែករណីនេះត្រូវលោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ…

នគរបាលប៉ុស្តិ៍រដ្ឋបាលស្មៅខាងជើងស្រុកកំចាយមារចុះបង្ក្រាបទីតាំងលួចលេងល្បែងអាប៉ោង

  (ខេត្តព្រៃវែង)៖ យោងទៅតាមភូមិឃុំមានសុវត្ថិភាពនៅរសៀលថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី 11 ខែមីនា ឆ្នាំ 2024 ដោយទទួលបទបញ្ជាពីលោកអធិការស្រុកកំចាយមារ លោកមេប៉ុស្តិ៍ លី គឹមស៊ុង នាយប៉ុស្តិ៍នគរបាលឃុំស្មៅខាងជើង បានដឹកនាំកម្លាំងចុះទៅដល់។ចំណុចទីតាំងដើម្បីចុះស្រាវជ្រាវ។ ដែលមានម្ចាស់ផ្ទះឈ្មោះខាន់ សំណាងស្ថិតនៅភូមិ បើកទូកឃុំស្មៅខាងជើងនិងបានអញ្ជើញម្ចាស់ផ្ទះខាងលើមកសាកសួរបំភ្លឺនៅប៉ុស្តិ៍នគរបាលឃុំស្មៅខាងជើង តាមការបំភ្លឺពីម្ចាស់ផ្ទះខាងលើថាពិតជាមានការលួចលាក់លេងល្បែងអាប៉ោងពិតប្រាកដមែន។ ក្រោយពីបានសាកសួរនិងស្ដាប់ការណែនាំអប់រំពីលោកមេប៉ុស្តិ៍ លីគឹម ស៊ុង នាយប៉ុស្តិ៍ នគរបាលម្ចាស់ផ្ទះបានយល់ច្បាស់ពីច្បាប់ ម្ចាស់ផ្ទះទីតាំងខាងលើបានធ្វើកិច្ចសន្យាមិនឲ្យមានការលេង ល្បែងស៊ីសងខុសច្បាប់នេះទៀតទេ។ ដោយសន្យាបញ្ឈប់ការផ្ដល់ទីតាំងឲ្យលេងល្បែងស៊ីសងបន្តទៀតនោះទេ ចាប់ពីពេលនេះតទៅ និងបន្ទាប់មក កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវនៅចំណុចទីតាំងភូមិគោកសុក្រំ គឺមិនមានការលួចលេងល្បែងស៊ីសងនោះទេ៕

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបទីតាំងកម្សាន្តអតីតក្លិប BOEING នៅសង្កាត់ចតុមុខ ដែលបន្តលួចបន្លំចែកចាយ ប្រើប្រាស់គ្រឿងញៀន ឃាត់ខ្លួនជនបរទេស និងខ្មែរចំនួន ៨៧នាក់ 

  ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាលស្នងការដ្ឋានរាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់គ្រឿងញៀន ឈ្មោះ City of Starry Sky ដែលជាអតីតក្លិបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ។ នេះបេីយោងតាមការបញ្ជាក់ពីមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ បានឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤។   លោកឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ដែលដឹកនាំផ្ទាល់ប្រតិបត្តិការបង្ក្រាបនេះបញ្ជាក់ថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ…

លោក ម៉ៅ ហាជី រងការរិះគន់ពីមហាជន បន្ទាប់ពីចេញបទយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix ខូចទម្រង់ដើម , ក្រសួងវប្បធម៌ឱ្យដកបទចម្រៀងចេញ ឲ្យសុំទោសជាសាធារណៈ និងចេញលិខិតព្រមាន

  ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បះ ឱ្យតារាចម្រៀង ម៉ៅ ហាជី លុបបទចម្រៀងដែលយកទំនុកភ្លេងព្រះរាជនិពន្ធ ដោយសម្ដេចព្រះមហាសង្ឃរាជ ជួន ណាត មក Remix និងត្រូវសុំទោសជាសាធារណៈ និងចេញលិខិតព្រមានថែមទៀត ។ ថ្លែងប្រាប់សារព័ត៌មាន លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងបានឲ្យគាត់ដកបទចម្រៀងចេញ និងឲ្យសុំទោសជាសាធារណៈ។ យើងក៏នឹងធ្វើលិខិតព្រមានផងដែរ»។   សូមបញ្ជាក់ថា…

កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងតាព្រហ្មចុះធ្វើកិច្ចសន្យាដល់ប្រជាពលរដ្ឋ និងអ្នកលេងប៊ូលភ្នាល់ដាក់លុយ និងសំលេងរំខានដល់អ្នកជិតខាង

  ព្រះសីហនុ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្រោយពីមានការរាយការណ៍មកថា ផ្ទះលោកគ្រូបង្រៀនម្នាក់ជាគ្រូនៅវិទ្យាល័យ ហ៊ុន សែន បឹងតាព្រហ្ម ដែលបើកកីឡាបោះប៊ូលជាលក្ខណះសុីសងយកតុង នៅភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់រួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបឹងតាព្រហ្មកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ បានចុះដល់ទីតាំងលេងបោះប៊ូល និងលក់កាហ្វេខាងលេី ដែលស្ថិតក្នុងភូមិបឹងតាព្រហ្ម ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានម្ចាស់ផ្ទះឈ្មោះ វ៉ាន់ ផល្លា ភេទស្រី អាយុ៥២ឆ្នាំ ។ ជាក់ស្ដែងពេលកម្លាំងសមត្ថកិច្ច ចុះទៅដល់ទីតាំងឃើញមានមនុស្សចំនួន…

ល្បែងស៊ីសងជល់មាន់តាមប្រព័ន្ធអនឡាញរីកលូតលាស់ដូចផ្សិតសមត្ថកិច្ចពាក់ព័ន្ធកំពុង សប្បាយចិត្តក្នុងការប្រមូលផលប្រយោជន៍ ទើបមិនបង្ក្រាប.!

  (ខេត្តព្រៃវែង)÷ប្រភពរាយការណ៍ពីប្រជាពលរដ្ឋមកថា! មានទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញរបស់ឈ្មោះ(តា )និងទី.២.ឈ្មោះ( វ៉ា) កំពុងបើកលេងយ៉ាងកក់ក្ដៅ បំផុត រីឯ.អាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន មិនហ៊ានចុះទប់ស្កាត់ និងបង្រ្កាបឡើយ!សង្ស័យជាឆ្នាំង បាយទេដឹង ធ្វើឲ្យមហាជន ដាក់ការសង្ស័យថា អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ជាអ្នកបើកភ្លើងខៀវ ទើបអាចបើកលេងបានដោយរលូនបែបនេះ។ ប្រភពច្បាស់ការបានបន្តទៀតថា! ទីតាំងបនល្បែងជល់មាន់ខុសច្បាប់ តាមប្រពន្ធ័អនឡាញជាច្រើន កន្លែងក្នុងខេត្តព្រៃវែង ជាក់ស្ដែងស្ថិតក្នុង ភូមិក្រចាប់ទី 2 ឃុំព្រៃខ្លា ម្ចាស់ឈ្មោះ(វ៉ា)និង,ទី ,២ នៅតារាងបោះប៊ូល ដែលមានម្ចាស់ផ្ទះឈ្មោះ(តា) ស្ថិតនៅក្នុងឃុំស្វាយអន្ទរ…

ពលរដ្ឋស្នើរសុំឪ្យសមត្ថកិច្ចស្រុកបាទីជួយបង្ក្រាបល្បែងជល់មាន់តាមទូរទស្សន៏ជ្រកក្រោមអាជ្ញាប័ណ្ណឆ្នោតឡូតូR88ផង

ខេត្តតាកែវ ៖ ពលរដ្ឋរស់នៅស្រុកបាទីបានអោយដឹងថាល្បែងជល់មាន់តាមអនឡាញឬតាមទូរទស្សន៏ជ្រកក្រោមអាជ្ញាប័ណ្ណក្រុមហ៊ុនR88កំពុងដើរដាក់ទីតាំងពាសពេញភូមិឃុំ នៃស្រុកបាទី ដោយមានចំនួនទីតាំងមិនក្រោម២០ទីតាំងនោះទេ។ ប្រភពពីពលរដ្ឋបានបន្តទៀតថា រាល់ទីតាំងដែលដាក់សម្រាប់អោយក្រុមញៀនល្បែង ទៅលេងភ្នាល់ដោយសុវត្តិភាព គឹត្រូវបង់លុយអោយក្រុមសមត្ថកិច្ចពីថ្នាក់លើដល់ថ្នាក់ក្រោម ដើម្បីជួយការពារកុំអោយរំខានដល់ក្រុមអ្នកលេង។   ប្រភពដដែលបានអោយដឹងទៀតថា ក្នុងមូលដ្ឋានស្រុកបាទីទាំងមូល គឺសុំពឹងលើលោក ឆាយ កែវមន្នី អធិការស្រុកជួយធ្វើការបង្ក្រាបផងទាន ដោយសារតែល្បែងមួយនេះធ្វើអោយរាស្រ្ត ធ្លាក់ខ្លួនក្រស្ទើតែគ្រប់ផ្ទះទៅហើយ។ ពលរដ្ឋបានបញ្ជាក់ទៀតថា ទីតាំងដាក់ល្បែងជល់មាន់អនឡាញខាងលើ បើមិនត្រូវដងត្រូវផ្លែគ្នាជាមួយសមត្ថកិច្ចពាក់ព័ន្ធទេគឺមិនសុខទេ។   ពាក់ពន្ធ័ករណីខាងលើអង្គភាពយើង មិនអាចសុំការបំភ្លឺពីលោក ឆាយ កែវមន្នី អធិការនគរបាលស្រុកបាទីបានទេដោយ មិនទាន់មានលេខទូរសព្ទ័របស់លោក។ ចំណែកលោក…

ស្អែកនេះ! សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤” 

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកស្អែក ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ - ២៤ មករា ២០២៤” ។  …