ឃាត់ខ្លួនមេតុងទីនពីរនាក់ប្តីប្រពន្ធ ក្រោយឆបោកប្រាក់ជាង៣លានដុល្លារ រួចរត់គេចខ្លួនមករាជធានីភ្នំពេញ
ខេត្តកំពង់ចាម៖ សមត្ថកិច្ចជំនាញនៃនាយកដ្ឋានចារកម្ម សហការជាមួយសមត្ថកិច្ចមូលដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងប្រជាពលរដ្ឋដែលរងគ្រោះ សរុបចំនួន៧២នាក់ បាននាំគ្នាស្រាវជ្រាវតាមចាប់ឃាត់ខ្លួនមេតុងទីនប្រុសស្រីចំនួនពីរនាក់ប្តីប្រពន្ធ ក្រោយធ្វេីសកម្មភាពឆបោកលុយកូនតុងទីនជាង៣លានដុល្លារអាមេរិក ហេីយព្យាយាមរត់គេចខ្លួនមករាជធានីភ្នំពេញ។ យោងតាមមន្ត្រីសមត្ថកិច្ចចារកម្មបានឱ្យដឹងថា ប្រជាពលរដ្ឋដែលរងគ្រោះសរុបចំនួន៧២នាក់ (ប្រុស០៧នាក់) រួមមាន៖ +នៅស្រុកចំការលើ ចំនួន ៦២នាក់ +ស្រុកស្ទឹងត្រង់ ចំនួន០១នាក់ +ក្រុងកំពង់ចាម ចំនួន០១នាក់ +ស្រុកកំពង់សៀម ចំនួន០២នាក់ +ក្រុងភ្នំពេញ ចំនួន០៤នាក់ +ខេត្ដព្រៃវែង ចំនួន០២នាក់ ប្រភពដដែលបន្តថា ក្រោយក្រុមជនរងគ្រោះបានដាក់ពាក្យបណ្ដឹងទៅលើជនសង្ស័យ ជាមេតុងទីន ឈ្មោះ…