ខេត្តកណ្តាល៖ ទីតាំងរោងចក្រផលិតបារីខុសច្បាប់មួយកន្លែងនេះ តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ជារបស់ជនជាតិចិន កំពុងតែបើកដំណើរការយ៉ាងមមារញឹកដោយគ្មានរំខានទៅដល់អាជ្ញាធរបន្តិចសោះឡើយ ខណៈដែលទីតាំងផលិតបារី មហាជនសង្ស័យថា គ្មានច្បាប់ការអនុញ្ញាតិអោយប្រកបអាជិវកម្មឡើយ។

រោងចក្រផលិតបារីសង្ស័យខុសច្បាប់មួយកន្លែង នេះស្ថិតនៅ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

បើតាមការលើកឡើងពីប្រជាពលរដ្ឋ ទីតំាងផលិតបារី សង្ស័យគ្មានច្បាប់អនុញ្ញាតិ របស់ជនជាតិចិន ដែលមានផលប៉ះយ៉ាងខ្លាំងដល់ សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។

យ៉ាងណាមិញ មហាជនសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធ ជួយត្រួតពិនិត្យមើលរោងចក្រមួយកន្លែងផងទាន។

ទោះជាយ៉ាងណា នេះជាការលើកឡើងរបស់មហាជន និងប្រភពដែលទទួលបាន យ៉ាងណាក្តីពាក់ព័ន្ធនឹងករណី ខាងលើនេះ អង្គភាពសារព័ត័មានយើងខ្ញុំនៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ចនៅឡើយទេ ហើយយើងខ្ញុំនឹងរង់ចាំទទួលរាល់ការបកស្រាយបំភ្លឺរៀងរាល់យ៉ាងធ្វើការ៕ ទំនាក់ទំនង៖ 0978686744/070312513 ស្វាសរ