(ខេត្តព្រៃវែង)៖ យោងទៅតាមភូមិឃុំមានសុវត្ថិភាពនៅរសៀលថ្ងៃចន្ទ ត្រូវនឹងថ្ងៃទី 11 ខែមីនា ឆ្នាំ 2024 ដោយទទួលបទបញ្ជាពីលោកអធិការស្រុកកំចាយមារ លោកមេប៉ុស្តិ៍ លី គឹមស៊ុង នាយប៉ុស្តិ៍នគរបាលឃុំស្មៅខាងជើង បានដឹកនាំកម្លាំងចុះទៅដល់។ចំណុចទីតាំងដើម្បីចុះស្រាវជ្រាវ។
ដែលមានម្ចាស់ផ្ទះឈ្មោះខាន់ សំណាងស្ថិតនៅភូមិ បើកទូកឃុំស្មៅខាងជើងនិងបានអញ្ជើញម្ចាស់ផ្ទះខាងលើមកសាកសួរបំភ្លឺនៅប៉ុស្តិ៍នគរបាលឃុំស្មៅខាងជើង តាមការបំភ្លឺពីម្ចាស់ផ្ទះខាងលើថាពិតជាមានការលួចលាក់លេងល្បែងអាប៉ោងពិតប្រាកដមែន។
ក្រោយពីបានសាកសួរនិងស្ដាប់ការណែនាំអប់រំពីលោកមេប៉ុស្តិ៍ លីគឹម ស៊ុង នាយប៉ុស្តិ៍ នគរបាលម្ចាស់ផ្ទះបានយល់ច្បាស់ពីច្បាប់ ម្ចាស់ផ្ទះទីតាំងខាងលើបានធ្វើកិច្ចសន្យាមិនឲ្យមានការលេង ល្បែងស៊ីសងខុសច្បាប់នេះទៀតទេ។
ដោយសន្យាបញ្ឈប់ការផ្ដល់ទីតាំងឲ្យលេងល្បែងស៊ីសងបន្តទៀតនោះទេ ចាប់ពីពេលនេះតទៅ និងបន្ទាប់មក កម្លាំងសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវនៅចំណុចទីតាំងភូមិគោកសុក្រំ គឺមិនមានការលួចលេងល្បែងស៊ីសងនោះទេ៕