ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង១៣ និង៣០នាទី លោក​ សុធា​ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម តំណាងឯកឧត្តម វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សហការជាមួយឯកឧត្តម សុិន វីរះ រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបើកកិច្ចប្រតិបត្តិការផ្ទាល់ដឹកនាំកម្លាំងនគរបាលស្នងការដ្ឋានខេត្តកំពង់ចាម ចុះបង្ក្រាបទីតាំងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ និងអាប៉ោងភ្នាល់ដាក់ប្រាក់) នៅចំណុចក្នុងចំការកៅស៊ូ ស្ថិតក្នុងភូមិអូរស្ងួត ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

 

លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងថា បន្ទាប់ពីមានបទបញ្ជាពីតំណាងអយ្យការ លោកចាត់តាំងកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងអាជ្ញាធរមូលដ្ឋាន ចុះប្រតិបត្តិការជាលទ្ធផលយើងបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន ១៧នាក់គឺ៖

១-ឈ្មោះ​ លឹម ហ៊ន់ ភេទប្រុស​ អាយុ៦០ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។

​ ២-ឈ្មោះ​ ឈាង គួន ភេទប្រុស​ អាយុ៣៥ឆ្នាំ ជាតិខ្មែរ​ រស់នៅភូមិពាមក្នុង ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

​ ៣-ឈ្មោះ​ អុល កោះស្នា ភេទប្រុស​ អាយុ៤២ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិព្រែកសង្កែ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម​ ។

៤-ឈ្មោះ​ ប៉ាត់ គន្ធា ភេទប្រុស​ អាយុ៥៤ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិផ្កាដូង ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បួងឃ្មុំ ។

៥-ឈ្មោះ​ លាង ទីន ភេទប្រុស​ អាយុ៤៤ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិព្រៃទទឹង ឃុំរការពរប្រាំ ស្រុកត្បួងឃ្មុំ ខេត្តត្បួងឃ្មុំ ។

៦-ឈ្មោះ​ លាន ធារិទ្ធ ភេទប្រុស​ អាយុ៣៩ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិទី៤ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

៧-ឈ្មោះ​ យឿន យ៉េ ភេទប្រុស​ អាយុ៥៥ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិស្រឡប់ ឃុំស្រឡប់ ស្រុកត្បួងឃ្មុំ ខេត្តត្បួងឃ្មុំ ។

៨-ឈ្មោះ​ សេង កាង ភេទប្រុស​ អាយុ៧២ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិទី៤ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

៩-ឈ្មោះ​ ស្រ៊ុយ គឹមសៅ ភេទប្រុស​ អាយុ៦២ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិទី៤ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

១០-ឈ្មោះ​ ហ៊ាង ហ៊ីង ភេទប្រុស​ អាយុ៥២ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិចន្លោង ឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។

១១-ឈ្មោះ​ ហេង ញ៉ ភេទប្រុស​ អាយុ៥២ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមអូរតាសេក ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

១២-ឈ្មោះ​ ថូ រិន ភេទប្រុស​ អាយុ៤៧ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិ៣ ឃុំស្វាយឃ្លាំង ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

១៣-ឈ្មោះ​ ប៉ាវ ដាវឿន ភេទប្រុស​ អាយុ៤៥ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូអូរតាសេក ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

១៤-ឈ្មោះ​ ជា ចាន់ថា ភេទស្រី អាយុ ៣១ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមុព្រែកសង្កែរលិច ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

១៥-ឈ្មោះ​ ហ៊ត់ ណៃហ៊ន់ ភេទស្រី អាយុ៥១ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិសំរោង ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

១៦ -ឈ្មោះ​ លីម ខេងជ្រាន ភេទប្រុស​ អាយ៥១ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិបឹងរៃ ឃុំឬស្សីកែវ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ។

១៧-ឈ្មោះ​ ស្រេង វ៉ា ភេទប្រុស​ អាយ៥៥ឆ្នាំ​ ជាតិខ្មែរ​ រស់នៅភូមិប្រជាន់ ឃុំរការពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

 

​ និងដកហូតវត្ថុតាងរួមមាន៖

-ម៉ូតូ ចំនួន២៧គ្រឿង

-មាន់ងាប់ចំនួន ០៦ក្បាល

-អង្រុតក្រុងមាន់ចំនួន ១០

-ហាន់តោអាប៉ោងចំនួន ០១

-ចានបាញ់អាប៉ោងចំនួន ០១

-កាធុនទ្រចានអាប៉ោងចំនួន ០១

-ផ្តិលគ្របអាប៉ោងចំនួន ០១

-កន្រ្តក់មាន់ចំនួន០២

-ប្រាក់រៀល ៦,០០០,០០០ រៀល (ប្រាំមួយលានរៀលគត់)

-ប្រាក់ដុល្លារចំនួន ៥០០ ដុល្លារ (ប្រាំរយដុល្លារអាមេរិចគត់)

-ទូរស័ព្ទដៃ ចំនួន១៦គ្រឿង

-រថយន្ត ០២គ្រឿង

 

​ បច្ចុប្បន្នជនសង្ស័យ១៧នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម​ ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី​ តាមបញ្ជារបស់លោក​ សុធា​ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​ នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ៕