Home » Archives for September 2025

ទីតាំងល្បែងជល់មាន់និងឡូតូអនឡាញរបស់ បងបញ្ញា កំពុង តែបើកដំណើរការយ៉ាងគគ្រឹកគគ្រេងនៅស្រុកស្វាយជ្រុំ

  ខេត្តស្វាយរៀង ៖ ពលរដ្ឋរស់នៅភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ បានឱ្តដឹងថា ល្បែងស៊ីសងជល់មាន់និងឡូតូខុសច្បាប់តាមប្រព័ន្ធអនឡាញរបស់ ឈ្មោះ បញ្ញា កំពុងតែបើកដំណើរការឱ្យក្រុមអ្នកញៀនល្បែងចេញចូលលេងយ៉ាងសប្បាយ ស្រែកហោកញ្រ្ជៀវត្រហឹងកងរំពង។ ទីតាំងល្បែងនេះនៅក្បែរសាលាបឋមសិក្សាក្រសាំងជ្រុំ និងជិតវត្តក្រសាំងជ្រុំស្ថិតនៅក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះកើតជាចម្ងល់ថា តើល្បែងស៊ីសងជល់មាន់និងឡូតូខុសច្បាប់អនឡាញ របស់ បងបញ្ញា មួយកន្លែងនេះហេតុអ្វីមិនដែលឃើញមានសមត្ថកិច្ចចុះមកទប់ស្កាត់ឬបង្ក្រាបទាល់តែសោះ។ ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ជាពិសេសនគរបាលប៉ុស្តិ៍រដ្ឋបាលគ្រួស ក៏ដូចជានគរបាលស្រុកស្វាយជ្រុំ ធ្វើឲ្យប្រជាពលរដ្ឋនៅតំបន់នោះមានមន្ទិលសង្ស័យថាតិចអស់លោកសមត្ថកិច្ចទាំងនោះបានលាបសក្ការៈពីបងបញ្ញា ទេដឹង? រឿងល្បែងស៊ីសងមាន់ជល់,ឡូតូ..អនឡាញនេះ ធ្វើឲ្យប្រជាពលរដ្ឋ ជំពាក់គេនិងត្រូវដោះបំណុល អ្នកខ្លះភ្នាល់ចាញ់ផ្ទួនៗជាច្រើនថ្ងៃជាប់គ្នា,កកើតអារម្មណ៍មួម៉ៅ…