នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣៥រូប ចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍
រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ចំនួន៣៥រូប។ យោងតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង៣៥រូបនោះ មានថ្នាក់នាយឧត្តមសេនីយ៍១រូប គឺនាយឧត្តមសេនីយ៍ ម៉ក ជីតូ ដោយរក្សាមុខងារនយោបាយនៅដដែល។ ដោយឡែកថ្នាក់ឧត្តមសេនីយ៍ឯកចំនួន២រូប, ឧត្តមសេនីយ៍ទោចំនួន១៣រូប និងឧត្តមសេនីយ៍ត្រីចំនួន១៩រូប ៕