មន្រ្តីនគរបាលខេត្តកំពង់ចាមព្រមានប្តឹងម្ចាស់គណនីFace book) ឈ្មោះ លីពៅកំពង់ចាម ទៅតុលាការបើមិនសូមទោសជាសាធារណៈ

 

ខ្លឹមសារខាងក្រោម៖

 

#សេចក្ដីប្រកាសព័ត៌មាន

 

ស្នើបុគ្គលដែលជាម្ចាស់គណនី (Face book) ឈ្មោះ លីពៅកំពង់ចាម ធ្វើការសុំទោសជាសាធារណៈជាបន្ទាន់ ដល់ប្រធានអង្គភាពយើងខ្ញុំ ក្នុងរយៈពេល២៤ម៉ោង ប្រសិនបើពុំដូច្នោះទេ យើងខ្ញុំនឹងធ្វើការដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់ទៅស្ថាប័នតុលាការ ដើម្បីរកយុត្តិធម៌ ជូនប្រធានអង្គភាពយើងខ្ញុំ ដែលជាថ្នាក់ដឹកនាំកំពុងបំពេញការងារ ក្នុងមុខងារសាធារណៈជាក់ជាមិនខាន ។