ឈ្មួញកណ្តាលថា៖ មន្ត្រីគយច្រកបន្ទាយចក្រី កំណត់យកលុយពីរថយន្តដឹកស្វាយពួកគាត់ក្នុង១ជើង១លានរៀល
ខេត្តព្រៃវែង ៖ ក្រុមអាជីវករជាឈ្មួញកណ្តាល ដែលប្រកបមុខរបរ ដើរប្រមូលទិញផ្លែស្វាយពីកសិករ ដើម្បីដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង បានត្អូញត្អែរថា ពិបាកណាស់រកស៊ីសព្វថ្ងៃទីផ្សារសេរី ទិញលក់ប្រកួតប្រជែងគ្នា ណាមួយត្រូវចំណាយលើ កម្មករលើកដាក់ផ្លែស្វាយ និងសោហ៊ុយ ដឹកជញ្ជូនអស់ជាច្រើន..!។ បន្ថែមពីនេះទៀត ពួកខ្លួនក៏ត្រូវបង់លុយ ឱ្យមន្រ្តីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី អស់ចាប់ពី៦៥ម៉ឺនរៀល ទៅ១លានរៀល ក្នុង១ជើងៗ យ៉ាងទៀងទាត់ទៀតផង..!។ ប៉ុន្តែករណីនេះត្រូវលោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ…