Home » ពត៌មានជាតិ

លោក គិត ថារិទ្ធ បានចាក់បេតុងរំលោភលើដីចំណីផ្លូវសាធារណៈ អាជ្ញាធរហាក់សម្ងំស្ងៀមនៅស្រុកស្វាអន្ទរអន្ទរ !

  ព្រៃវែង៖ ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅក្នុងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បាននឹងកំពុងដាក់សង្ស័យពីភាពមិនប្រក្រតីចំពោះលោកគិត ថារិទ្ធជាម្ចាស់ផ្ទះកំពុងចាក់សាបពង្រីកទីធ្លារមុខផ្ទះរំលោភលើដីចំណីផ្លូវសាធារណៈបង្កជាការរិះគន់ពេញស្រុកស្វាយអន្ទរ។ ក្នុងនោះដែរលោកគិត ថារិទ្ធ ជាម្ចាស់ផ្ទះដែលរងការរិះគន់នេះ មានទីទីលំនៅភូមិពោធ៌ិចិន្តាំ ឃុំស្វាយអន្ទរ ស្រុស្វាយអន្ទរ ខេត្តព្រៃវែង។ ជាក់ស្តែងនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥នេះពលរដ្ឋសង្កេតឃើញថា៖សំណង់រឹងដែលរំលោភយកដីចំណីផ្លូវសាធារណៈ បានចាក់សាបរួចជាស្រេចហើយ ដោយគ្មានការហាមឃាត់ទប់ស្កាត់អ្វីទាំងអស់ មិនតែប៉ុណ្ណោះសំណង់រឹងទាំងនោះបានចាក់សាបខ្ពស់ជាងទ្រុងផ្លូវ និងគម្រប់លូ បើសិនមានភ្លៀងធ្លាក់នឹងជន់លិចផ្លូវមិនខាន។ ពលរដ្ឋបានលើកឡើងជាសំនួរទៀតថា៖ ការចាក់សាបឬសំណង់រឹងដែលមានកម្ពស់ខ្ពស់លើសកម្រិតបែបនេះអាចបង្កជាបញ្ហាអ្វីខ្លះ? តើមានច្បាប់អនុញ្ញាតសាងសង់ដែលឬទេ? ហើយនឹងគោរពតាមបទប្បញ្ញត្តិស្តីពីដីចំណីផ្លូវសាធារណៈ ជាពិសេសដីចំណីផ្លូវជាតិលេខ១១នេះផ្ទាល់តែម្តង។ ករណីនេះបើសិនអាជ្ញាធរចេះតែធ្មេចភ្នែកបណ្តែតបណ្តោយឱ្យមានការចាក់សាបឬសំណង់រឹងលើដីចំណីផ្លូវសាធារណៈគ្រប់គ្នាបែបនេះបាន ម្លេះ!បុគ្គលម្នាក់ៗ នឹងចាក់រំលោភតាមគ្នាបន្តអត់ឈប់ឈរ…

ឯកឧត្តម ឧកញ៉ា ជឹម សុខ ផ្ដល់ជំនួយគាំទ្រសមរភូមិជួរមុខដល់រដ្ឋបាលខេត្តព្រៃវែង!

ខេត្តព្រៃវែង៖ ដោយរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះឃើញថាមានបងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា មន្ត្រីរាជការ ជាច្រើនគ្រប់បណ្តារាជធានី-ខេត្ត បានបរិច្ចាកធនធានដែលមានផ្ទាល់ខ្លួនយកមកជួយឧបត្ថម្ភដល់វីរៈកងទ័ពយើងនៅជួរមុខ និងជនភៀសសឹកដែលនេះបង្ហាញទឹកចិត្តដ៏មុតស្រួច និងប្តូរផ្តាច់ជាមួយកងទព័ជួរមុខរបស់យើង។ នៅថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធាន សភាពាណិជ្ជកម្មខេត្តព្រៃវែង រួមនិងលោក ជឹម រតនៈ អគ្គនាយកក្រុមហ៊ុន រតនៈសឹង្ហ ឯ.ក…

រដ្ឋបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធ គោរពវិញ្ញាណក្ខន្ធសពលោកអនុសេនីយ៍ត្រី សំរិត ព្រី វីរកងទ័ពជួរមុខ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី!

ព្រៃវែង៖ ស្រុកព្រះស្ដេច ថ្ងៃព្រហស្បតិ៍ ៦កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម អ៊ូ វណ្ណា អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជានាយករងខុទ្ទកាល័យប្រចាំការ និងឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំប្រតិភូនៃរដ្ឋបាលខេត្តព្រៃវែង ថ្នាក់ដឹកនាំ…

ឧបនាយករដ្ឋមន្ត្រី ស សុខា សម្ពោធអគារវិទ្យាស្ថាន អភិវឌ្ឍសហគ្រិនភាព និង បណ្ដុះបណ្ដាលធុរកិច្ច ក្នុងស្រុកកំចាយមារ

  ព្រៃវែង ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅថ្ងៃទី២២ កក្កដា នេះ បានអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្ដុះបណ្ដាលធុរកិច្ច ១ខ្នង ២ជាន់ នៃសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដោយមានការចូលរួមពី លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងតំណាង ក្រសួងអប់រំ យុវជន និងកីឡា…

កាកបាទក្រហមកម្ពុជាសាខាខេត្តព្រៃវែងចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនពលរដ្ឋនៅស្រុកកំពង់ត្របែក!

ខេត្តព្រៃវែង៖ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ លោក ជឹម រតនៈ សមាជិកសាខាខេត្តអមដំណើរជាមួយ ឯកឧត្តម ឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំគណៈកម្មាធិការសាខា ប្រតិភូអមដំណើរ ក្រុមប្រតិបត្តិសាខា ក្រុមការងារអនុសាខាស្រុក ក្រុមកាកបាទក្រហមឃុំ អ្នកស្ម័គ្រចិត្តភូមិ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ប្រគល់ផ្ទះ ចំនួន ២ខ្នង…

អភិបាលខេត្តកំពង់ចាម អះអាងថា ប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ

  ខេត្តកំពង់ចាម​៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ បានអះអាងថា​ បើគិតប្រាក់ឈ្នួលរបស់កម្មករនិយោជិតវិស័យកាត់ដេរសំលៀកបំពាក់ ផលិតស្បែកជើង និងវិស័យផ្សេងៗ ជាមធ្យមប្រមាណជា ១៤១លានដុល្លារ ក្នុង១ឆ្នាំ បានរួមចំណែកបង្កើនចំណូលរបស់ប្រជាជន ខេត្តកំពង់ចាមប្រចាំឆ្នាំ(GDP) ក្នុងម្នាក់ៗ ចំនួន២.៤៧៨ ដុល្លារ។​ ថ្លែងបែបនេះ​ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ឧសភា ក្រោមប្រធានបទ«រួមគ្នាដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាពធន់» ដែល​បាន​ធ្វើ​ឡើង​ នាព្រឹកថ្ងៃទី​១​ ឧសភា​ ២០២៥​ ​នៅ​ក្រុមហ៊ុន…

ឯកឧត្តមឧកញ៉ា ជឹម សុខ អញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីម៉ា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង!

(ព្រះសីហនុ) ៖ នាព្រឹកថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ឧកញ៉ា ជឹម សុខ ប្រធានសភាពាណិជ្ជកម្មខេត្តព្រៃវែង និងលោក ជឹម រតនៈ អគ្គនាយក រតនៈសឹង្ហ ឯ.ក បានអញ្ជើញចូលរួមពិធីបុណ្យបញ្ចុះខណ្ឌសីម៉ា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីជលសាកោះរ៉ុង ដែលស្ថិតនៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ…

រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធិបើកព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៥”

(ព្រៃវែង) ៖ នាព្រឹកថ្ងៃទី១២  ខែមេសា  ឆ្នាំ២០២៥ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធិបើកព្រឹត្តិការណ៍”សង្រ្កាន្តព្រៃវែង ឆ្នាំ២០២៥”សម្រាប់ទទួលស្វាគមន៍បងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត នាឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី សសុខា នៅបរិវេណសួនច្បារសម្តេចក្រឡាហោម ស ខេង ទីរួមខេត្តព្រៃវែង។ ដោយមានការអញ្ជើញចូលរួមពីសំណាក់៖ ឯកឧត្តម លោកជំទាវ សមាជិកព្រឹទ្ធសភា ឯកឧត្តម…

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន

ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងឋានន្តរសក្តិ ថ្នាក់ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ នៃកងយោធពលខេមរភូមិន្ទ ជូន សម្តេចពិជ័យសេនា ទៀ បាញ់ និងសម្តេចកិត្តិសង្គបណ្ឌិត ម៉ែន សំអន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ! 

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារលិខិតក្នុងឱកាសអបអរសាទរទិវាជាតិ និងអន្តរជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ ០៩ធ្នូ។ ខាងក្រោមនេះជាសារលិខិតរបស់សម្តេចមហាបវរធិបតី៖