ព្រានព្រៃជនជាតិព្នងម្នាក់យកកាំភ្លើងបាញ់សង្សារជាគ្រូពេទ្យសម្លាប់ចោលរួចបន្តបាញ់ទាំងខ្លួនឯងតែគ្រាប់មិនផ្ទុះ

  ខេត្តមណ្ឌលគិរី ៖ ផ្តើមចេញពីរឿងគ្មានបាយហូប ព្រានព្រៃម្នាក់បានប្រើកាំភ្លើងបាញ់សង្សាជាគ្រូពេទ្យសម្លាប់ចោល រួចបន្តបាញ់ទាំងខ្លួនឯងទៀត។ ករណីនេះបានកើតឡើងនៅម៉ោងជាង ១១និង២០នាទីយប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចបន្ទប់ដេកក្នុងភូមិពូជូ ឃុំអណ្តូងក្រឡឹង ស្រុកអូររាំងខេត្តមណ្ឌលគិរី។ ក្នុងហេតុការណ៍បាញ់ប្រហារនេះ ក៏បណ្តាលអោយក្មេងស្រីអាយុ៦ឆ្នាំម្នាក់ទៀតរងរបួសដៃផងដែរ។ ស្រ្តីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ កែម កែវកន្និការ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរគ្រូពេទ្យ មានទីលំនៅភូមិឃុំកើតហេតុ បានស្លាប់ដោយគ្រាប់កាំភ្លើងត្រូវចំក្បាលសៀតផ្កាខាងស្តាំងធ្លាយចេញទៅខ្នង ហើយក្បាលគ្រាប់បន្តធ្លាយចំដៃកុមារីអាយុ៦ឆ្នាំ ដែលត្រូវជាកូន។ ក្នុងចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ សុខា នុត ភេទប្រុស អាយុ៤១ឆ្នាំ…

បន្ទាប់ពីម្ចាស់រថយន្តប្តឹង ឆែករកឃើញអាវុធមួយចំនួន និងឈានដល់ឃាត់ខ្លួនជនសង្ស័យជនជាតិចិនជាមួយសារធាតុញៀន៥៨គីឡូជាង

  ខេត្តព្រះសីហនុ ៖ ថ្ងៃអាទិត្យ ៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ កាលពីថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៦ និង ៣០ នាទីផែនការងារសន្តិសុខ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានទទួលបណ្តឹងរាយការពីឈ្មោះ វិត សុភ័ក្រ្ត ភេទប្រុស ជនជាតិខ្មែរថា រថយន្តរបស់ខ្លួនម៉ាក…

នគរបាលក្រសួងមហាផ្ទៃចុះបង្ក្រាបទីតាំងទទួលបញ្ចំម៉ូតូនៅឃ្លាំងរំសេវដកហូតម៉ូតូបានចំនួនជាង៥០០គ្រឿង

  រាជធានីភ្នំពេញ ៖ ឃាត់ខ្លួនមនុស្សចំនួន ០៧ នាក់និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០គ្រឿង និងស្លាកលេខម៉ូតូជាង៦០បន្ទះ បន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃ បានចុះទៅឡោមព័ទ្ធនៅតំបន់ឃ្លាំងរំសេវ។ នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤នេះកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយនឹងកម្លាំងនគរបាលខណ្ឌទួលគោកបានចុះឡោមព័ទ្ធ ចុះបង្ក្រាប់ទីតាំងទទួលបញ្ចាំចំនួនពីទីតាំងដោយឃាត់ខ្លួនមនុស្សចំនួន០៧ នាក់និងដកហូតម៉ូតូដែលពុំមានឯកសារត្រឹមត្រូវជាង ៥០០ គ្រឿងនិងស្លាកលេខម៉ូតូជាង៦០បន្ទះ យកទៅរក្សាទុកនៅក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីចាត់បន្ត តាមនីតិវិធី។ ក្នុងប្រតិបត្តិការនេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រានៃក្រសួងមហាផ្ទៃបានធ្វើឡើងនៅទីតាំងឃ្លាំងលេខ៥ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩២ និង ទីតាំងមួយទៀត ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០២ ក្នុងមូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីមន្ត្រីជំនាញបានឲ្យដឹងថា កាលពីប៉ុន្មានថ្ងៃមុនកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃក្រសួងមហាផ្ទៃសហការជាមួយនឹងកម្លាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ…

សមត្ថកិច្ចនគរបាលឃាត់មនុស្ស៥នាក់នៅស្រុកពេជ្រាដាករណីលដងល្បែងបញ្ជល់មាន់

  ខេត្តមណ្ឌលគិរី ៖ យ៉ាងហោចណាស់បុរសអ្នកមានល្បែងជល់មាន់៥នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការចាប់បង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ កាលពីល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ។ សេចក្តីរាយការណ៏បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៏ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីបានបញ្ជាកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោកស្រីវរសេនីយ៍ទោ ព្យុះ ចិន្ដា នាយរងការិយាល័យ សហការជាមួយកម្លាំង អន្ដរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចុះបង្ក្រាបទីតាំងជល់មាន់ខុសច្បាប់មួយកន្លែង ស្ថិតនៅចំណុចក្រោយសាលារៀនពូជ្រៃ(ក្រោមដើមស្វាយ)ស្ថិតនៅភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ។ ក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចឃាត់ខ្លួនអ្នកលេងជល់មាន់ចំនួន០៥នាក់ ម៉ូតូចំនួន១៣គ្រឿង ចំណែកម្ចាស់ម៉ូតូមួយចំនួនទៀតបានរត់គេចខ្លួនបាត់។ ម៉ូតូទាំង១៣គ្រឿងកម្លាំងជំនាញ…

ចៅហ្វាយខេត្តមណ្ឌលគិរី ស្នើសុំដកតំណែងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីចេញ

  ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរី  បានដាក់សំណើទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ស្នើសុំសម្រួលភារកិច្ច លោក ឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឱ្យទៅបម្រើការងារនៅទីស្ដីការក្រសួងបរិស្ថាន ក្រោយកើតមានបទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃណាមលៀរ ។ នៅក្នុងលិខិតរបស់រដ្ឋបាលខេត្តមណ្ឌលគិរី គោរពជូនទៅ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បញ្ជាក់ថា យោងស្មារតីកិច្ចប្រជុំថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តមណ្ឌលគិរី បន្ទាប់ពីទទួលបានអនុសាសន៍ ណែនាំ៧ចំណុច នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ របស់គណៈកម្មការជាតិ ដើម្បីទប់ស្កាត់…

បែកធ្លាយថា៖ មានរោងចក្រចិនផលិតបារីខុសច្បាប់ដ៏ធំសម្បើមមួយកន្លែងកំពុងបើកកំណើរការយ៉ាងរលូនក្នុងក្រុងតាខ្មៅ!

ខេត្តកណ្តាល៖ ទីតាំងរោងចក្រផលិតបារីខុសច្បាប់មួយកន្លែងនេះ តាមប្រភពប្រជាពលរដ្ឋបានរាយការណ៍ឲ្យដឹងថា ជារបស់ជនជាតិចិន កំពុងតែបើកដំណើរការយ៉ាងមមារញឹកដោយគ្មានរំខានទៅដល់អាជ្ញាធរបន្តិចសោះឡើយ ខណៈដែលទីតាំងផលិតបារី មហាជនសង្ស័យថា គ្មានច្បាប់ការអនុញ្ញាតិអោយប្រកបអាជិវកម្មឡើយ។ រោងចក្រផលិតបារីសង្ស័យខុសច្បាប់មួយកន្លែង នេះស្ថិតនៅ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បើតាមការលើកឡើងពីប្រជាពលរដ្ឋ ទីតំាងផលិតបារី សង្ស័យគ្មានច្បាប់អនុញ្ញាតិ របស់ជនជាតិចិន ដែលមានផលប៉ះយ៉ាងខ្លាំងដល់ សុខភាព ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ យ៉ាងណាមិញ មហាជនសំណូមពរ ដល់អាជ្ញាធរពាក់ព័ន្ធ ជួយត្រួតពិនិត្យមើលរោងចក្រមួយកន្លែងផងទាន។ ទោះជាយ៉ាងណា នេះជាការលើកឡើងរបស់មហាជន និងប្រភពដែលទទួលបាន យ៉ាងណាក្តីពាក់ព័ន្ធនឹងករណី ខាងលើនេះ អង្គភាពសារព័ត័មានយើងខ្ញុំនៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីអាជ្ញាធរមានសមត្ថកិច្ចនៅឡើយទេ…

ឈ្មួញកំពុងជីកកកាយយកអាចម៍ដីលក់នៅតំបន់ព្រៃលិចទឹកយ៉ាងអាណាធិបតេយ្យ ក្នុងឃុំព្រែករំដេង ស្រុកស្រីសន្ធរ

  ខេត្តកំពង់ចាម ៖ សកម្មភាពជីកកាយយកអាចម៍ដីលក់បានកំពុងកើត មានយ៉ាងគគ្រឹកគគ្រេងពីក្រុមឈ្មួញ ស្របពេលដែលអាជ្ញាធរហាក់ដូចជាធ្វើមិនដឹងមិនឮ ឬឃុបឃិតជាមួយពួកឈ្មួញក្នុងផលប្រយោជន៍ណាមួយ។ គេមិនឃើញមានអាជ្ញាធរមានសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យពីបទ ដ្ឋានបច្ចេកទេសក្នុងការជីកកកាយយកអាចម៍ដីនៅតំបន់ខាងលើនោះឡើយ។ ប្រភពព័ត៌មានឲ្យដឹងថា ក្រុមឈ្មួញគ្រឿងចក្រកាយអាចម៍ដីលក់មានពីរក្រុម ដែលកំពុងធ្វើសកម្មភាពកាយគាស់ដីព្រៃលិចទឹក នៅខាងក្រោយ ភូមិព្រែកជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ពលរដ្ឋអ្នកភូមិនៅឃុំព្រែករំដេងបានដឹងអំពីសកម្មភាព នៃការជីកកកាយយកអាចម៍ដីលក់ ជាមួយរថយន្តច្រើនគ្រឿងទាំងនោះដែរ ប៉ុន្តែមិនដឹងថា តើពួកអ្នកជីកយកអាចម៍ដីទាំងនោះមានច្បាប់អនុញ្ញាតដែរឬក៏យ៉ាងណានោះទេ។យ៉ាងណា ក៏ដោយអ្នកភូមិប្រាប់ថា ក្រុមអ្នកជីកដីទាំង នោះមើលទៅដូចជាអាណាធិបតេយ្យខ្លាំងណាស់ ដោយមិនមានឃើញសមត្ថកិច្ចជំនាញចុះត្រួតពិនិត្យនោះទេ។ រណ្ដៅដីត្រូវគេប៉ាន់ស្មានថា មានជម្រៅជាង២ម៉ែត្រ និងមានរថយន្តជិត២០គ្រឿងកំពុងធ្វើសកម្មភាពដឹកជញ្ជូនអាចម៍ដីបន្តកន្ទុយគ្នាយកទៅចាក់បំពេញកន្លែងផ្សេងៗនៅ ក្នុងមូលដ្ឋានក្បែរៗនោះ។…

នគរបាលកសាងសំណុំរឿងបញ្ជូន លោក ដែន សូនី ទៅតុលាការករណីប្រើអំពើហឹង្សាយវាយបោចសក់ស្រ្តីភេទ

  រាជធានីភ្នំពេញ ៖ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នារសៀលថ្ងទី៥ ខែមេសា ឆ្នាំ២០២៤នេះ បានបញ្ជូនបុរសរហ័សនាម ដែន សូនី ទៅសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីសាកសួរពាក់ពន្ធសំណុំរឿងករណីប្រើអំពើហឹង្សាដោយចេតនា លើនារីម្នាក់ដែលជាជនរងគ្រោះក្នុងបន្ទប់ស្នាក់នៅនិងក្រោយសម្រេចធ្វើការចោទប្រកាន់ជនសង្ស័យជាផ្លូវការ ។ សូមជម្រាបថា ថ្មីៗនេះលើបណ្តាញសង្គមហ្វេសប៊ុកគេបានបង្ហោះឃ្លីបវីដេអូមួយស៊ែតៗគ្នាយ៉ាងព្រោងព្រាត ករណីបរុសឈ្មោះ ដែន សូនី ប្រើអំពើហឹង្សាវាយបោចសក់លើនារីម្នាក់យ៉ាងព្រៃផ្សៃ ហើយក៏មានមតិរិះគន់ជាច្រើនទៅលើឃ្លីបវីដេអូរនោះ វាយប្រហារទៅលើឈ្មោះ ដែន សូនី ទៀតផង ។ ករណីខាងលើនោះក៏បានជ្រាបព័ត៌មានដល់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង…

នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៣៥រូប ចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍

  រាជធានីភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យដាក់ឱ្យចូលនិវត្តន៍ នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ នៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ចំនួន៣៥រូប។ យោងតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន ទទួលបាននៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤នេះ បានឱ្យដឹង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង៣៥រូបនោះ មានថ្នាក់នាយឧត្តមសេនីយ៍១រូប គឺនាយឧត្តមសេនីយ៍ ម៉ក ជីតូ ដោយរក្សាមុខងារនយោបាយនៅដដែល។ ដោយឡែកថ្នាក់ឧត្តមសេនីយ៍ឯកចំនួន២រូប, ឧត្តមសេនីយ៍ទោចំនួន១៣រូប និងឧត្តមសេនីយ៍ត្រីចំនួន១៩រូប ៕

សាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនជនត្រូវចោទ៣នាក់ ពីបទល្មើសបំផ្លាញ គៃបំបាត់ កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងសមគំនិត

ខេត្តកំពង់ឆ្នាំង ៖ យោងតាមប្រភពព័ត៌មានពីសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលទើបទទួលបាននៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤នេះ ស្តីពី ចំណាត់ការពាក់ព័ន្ធនឹងករណីបំផ្លាញ គៃបំបាត់ កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក និងសមគំនិត។ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ឆ្នាំង សម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ លឹម ដានីន ភេទប្រុស ឈ្មោះ ជួន តុំ ភេទប្រុស  និងងឈ្មោះ ពុំ សុផល ភេទប្រុស ពីបទល្មើសខាងលើ។   ជាក់ស្ដែងក្នុងសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង មានកិត្តិយសសូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបថា…