កងរាជអាវុធហត្ថខេត្តកំពង់ធំបង្ក្រាបរថយន្តដឹកឈើមួយគ្រឿងដែលខុសច្បាប់!

  ខេត្តកំពង់ធំ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកប្រតិបត្តិការបង្ក្រាបរថយន្តម៉ាក់សាំយ៉ុង ១គ្រឿង​ ដែលលួចដឹកឈើខុសច្បាប់ចេញពីទឹកដីខេត្តព្រះវិហារ ឆ្ពោះកាន់ខេត្តកំពង់ធំនិងដកហូតបានឈើមួយចំនួនធំករណីនេះនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ ។ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ បានប្រាប់អ្នកព័ត៌មាន ថា «មានរថយន្តសាំយ៉ុង ១គ្រឿងដឹកឈើពេញប្រៀប ចេញពីភូមិពោធិ ឃុំពោធិ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ធំ បង្ក្រាបបានថ្ងៃអាទិត្យទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១១៖០០នាទី នៅចំណុចភូមិថ្នល់បំបែក…

You missed