Update៖ ព្រហើនមែន! អាងមេកាងក្រុមបុគ្គលិកឆ្នោតវៀតណាមបើកម៉ូតូ៣គ្រឿង ដេញព័ទ្ធសហការីសារព័ត៌មាន”ដើមរាំង”ទាំងបើកម៉ូតូរត់គេចចូលប៉ុស្តិ៍នគរបាលរដ្ឋបាល
ខេត្តកណ្តាល៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកខ្សាច់កណ្ដាល ដោយមានគោលការពីឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល និងមានបទបញ្ជាផ្ទាល់ពីលោក ចេង ឌីណា អភិបាលស្រុក បានបើកប្រតិបត្តិការបង្ក្រាបជាក់ស្ដែងនូវបទល្មើស"ល្បែងឆ្នោតកន្ទុយលេខវៀតណាម"ឈានដល់ឃាត់ខ្លួនបុគ្គលិកឆ្នោតវៀតណាម ចំនួន៣នាក់រួមនិងម៉ូតូ២គ្រឿង ដើម្បីចាត់ការតាមច្បាប់..!។ *ការបង្ក្រាបនេះធ្វើឡើងត្រង់ចំណុចភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី០៥.០២.២០២៦។ *ជនសង្ស័យដែលជាភ្នាក់ងារឆ្នោតវៀតណាម ជាមនុស្សប្រុស សរុបចំនួន៣នាក់(ឃាត់ខ្លួន)។ *វត្ថុតាង៖ ចាប់យករួមមានសន្លឹកឆ្នោតកន្ទុយលេខ.ទូរស័ព្ទ.ឯកសារឆ្នោតវៀតណាម។ *ម៉ូតូចំនួន២គ្រឿងទី១៖ ម៉ាកហុងដាឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០១៩ ពាក់ស្លាកលេខកណ្ដាល 1AK.9796។…
